សង្គម August 8, 2019 mesa mesa
អាណិតណាស់លោកអើយ! ជិះម៉ូតូទៅយកប្អូននៅសាលា ស្រាប់តែត្រូវដើមត្នោត ដែលគេកាប់រលំសង្កត់ពីលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ឆ្នាំង ៖ ជារឿងមួយគួរឲ្យរន្ធត់ ដោយមានករណីគ្រោះថ្នាក់ ក្មេងស្រី២នាក់ ត្រូវដើមត្នោត ដែលគេកំពុងកាប់រលំសង្កត់ពីលើខណៈជិះម៉ូតូទៅយកប្អូនចេញពីសាលារៀន បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះ២រូបមានឈ្មោះ ១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ និង ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស ជាសិស្សអនុវិទ្យាល័យត្រពាំងចាន់ ។ ចំណែកជនសង្ស័យជាអ្នកអារដើមត្នោត មានគ្នាពីរនាក់ ១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នេះនាំគ្នាជិះម៉ូតូទៅដឹកប្អូនចេញពីសាលាបឋម ក៏ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង។ បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធី៕