រថយន្ត August 9, 2019 lyda
Hyundai Nexo ស៊េរី២០១៩ ទើបតែបានទទួលបានពានរង្វាន់ TOP SAFETY PICK+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ IIHS

រថយន្ត Hyundai Nexo ស៊េរី២០១៩ ទើបតែបានទទួលបានពានរង្វាន់ TOP SAFETY PICK+ ពីវិទ្យាស្ថានធានារ៉ាប់រង សម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ សម្រាប់យានយន្តដែលបានបង្កើតឡើងបន្ទាប់ពីខែមិថុនា ឆ្នាំ២០១៩។ Nexo ដែលមានតែនៅរដ្ឋកាលីហ្វ័រញ៉ាមួយគត់ គឺជារថយន្តឥន្ធនៈអ៊ីដ្រូសែនដំបូងគេ ដែល IIHS បានធ្វើតេស្តសាកល្បង។ ដើមឡើយរថយន្តបែបនេះ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងកាលវិភាគនៃការធ្វើតេស្តរបស់វិទ្យាស្ថានទេ ប៉ុន្តែ Nexo ត្រូវបានក្រុមហ៊ុន Hyundai បញ្ជូនឱ្យមកចូលរួមធ្វើតេស្ត ព្រោះពួកគេគិតថា វាមានប្រយោជន៍សម្រាប់ IIHS ដែលផ្តល់ជូននូវឱកាសដំបូង ដើម្បីវាយតម្លៃរថយន្តឥន្ធនៈអ៊ីដ្រូសែន។

រថយន្ត Nexo ដែលជារថយន្តប្រភេទ SUV ប្រណីត ដែលមានទំហំតូចមួយនេះ មានអត្រាខ្ពស់ល្អក្នុងការធ្វើតេស្តគ្រោះថ្នាក់ទាំង ៦ ។ ប្រព័ន្ធការពារការគាំងផ្នែកខាងមុខស្តង់ដាររបស់វា (front crash prevention system) ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ។ រថយន្តនេះបានចៀសវាងការប៉ះទង្គិចគ្នាក្នុងការធ្វើតេស្តល្បឿន ២០គីឡូម៉ែត្រ/ម៉ោង និង ៤០គីឡូម៉ែត្រ/ម៉ោង និងមានប្រព័ន្ធព្រមានពីការប៉ះទង្គិចទៅមុខ ដែលត្រូវនឹងលក្ខណៈរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ចង្កៀងមុខរបស់ Nexo ទទួលបានចំណាត់ថ្នាក់ល្អ សម្រាប់ម៉ូដែលដែលបានបង្កើតឡើងបន្ទាប់ពីខែមិថុនា ដោយក្រុមហ៊ុន Hyundai បានកែសម្រួលអំពូលរបស់ចង្កៀង ដើម្បីផ្តល់នូវភាពមើលឃើញល្អប្រសើរជាងមុន ជាពិសេសតាមរយៈខ្សែកោង។ ម៉ូដែលដើម ឆ្នាំ២០១៩ ទទួលបានចំណាត់ថ្នាក់ពិន្ទុដែលអាចទទួលយកបាន ហើយដូច្នេះវាមានលក្ខណៈគ្រប់គ្រាន់សម្រាប់ពានរង្វាន់លំដាប់ថ្នាក់ខ្ពស់លំដាប់ ទី២ របស់វិទ្យាស្ថាន។ រថយន្តប្រភេទ SUV ភ្ជាប់មកជាមួយជំនួយហ្វាកូដស្តង់ដារ ដែលអាចផ្លាស់ប្តូរដោយស្វ័យប្រវត្តិរវាងហ្វាកូដខ្ពស់ និងហ្វាកូដទាប អាស្រ័យលើវត្តមានរបស់រថយន្តផ្សេងទៀត៕

អត្ថបទ៖ លីដា