សុខភាព August 9, 2019 Khmernote
កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី?

កូន​ក្មេង​មួយ​ចំនួន​កើត​មក​​មាន​ពង​ថ្លា​តូចៗ ពណ៌ស នៅ​លើ​ច្រមុះ ថ្ពាល់ ឬ​ថ្ងាស តើ​នេះ​បណ្តាល​មក​អ្វី? ម៉ាក់​ប៉ា​បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ​គួរ​ធ្វើ​ដូច​ម្តេច?

ពង​ថ្លា ស តូចៗ ដែល​យើង​ឧស្សាហ៍​ឃើញ​កើត​មាន​លើ​មុខ​ក្មេង​ទើប​កើត​នោះ ជា​ការ​រីក​ត្រដែត​នៃ​ក្រពេញ​ខ្លាញ់​នៅ​លើ​ច្រមុះ ថ្ពាល់ មាត់ និង​ថ្ងាស ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Sebaceous Hyperplasia នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។

ពង​ថ្លា​តូចៗ​នោះ កើត​ឡើង​ដោយ​សារ​ការ​រង​ឥទ្ធិពល​អ័រម៉ូន Androgen ពី​ម្តាយ ហើយ​ភាគ​ច្រើន​កើត​មាន​នៅ​ក្មេង​ដែល​កើត​គ្រប់​ខែ។

ម៉ាក់​ប៉ា​បើ​សិន​ជា​ឃើញ​កូន​មាន​ចេញ​ពង​ថ្លាសៗ ដែល​ជា​ការ​រីក​ត្រដែត​នៃ​ក្រពេញ​ខ្លាញ់​នៅ​លើ​ច្រមុះ ថ្ពាល់ មាត់ និង​ថ្ងាស អំឡុង ២-៣ ថ្ងៃ ក្រោយ​សម្រាល​នោះ មិន​បាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង មិន​តម្រូវ​ឲ្យ​ព្យាបាល ឬ​លាប​អ្វី​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ