បច្ចេកវិទ្យា August 9, 2019 lyda
ក្រុមហ៊ុន Facebook កំពុងចាយលុយរាប់លានដុល្លារ ដើម្បីបង្កើតមាតិកាថ្មីមួយទៀត ដែលនឹងបង្ហាញខ្លួនឆាប់ៗ

បើយោងតាមរបាយការណ៍នៅក្នុងកាសែត Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ហ្វេសប៊ុកកំពុងផ្តល់ប្រាក់រាប់លានដុល្លារដល់អ្នកបោះពុម្ពផ្សាយព័ត៌មាន ដើម្បីសុំសិទ្ធិមាតិការបស់ពួកគេ ហើយបញ្ចូលវានៅក្នុងផ្នែកពិសេសនៃបណ្តាញសង្គមមួយនេះ។ របាយការណ៍ដែលដកស្រង់ប្រភពអនាមិកបាននិយាយថា នាយកប្រតិបត្តិហ្វេសប៊ុកបានជះលុយទៅឱ្យអ្នកបោះពុម្ពផ្សាយព័ត៌មានរួមមាន៖ ទីភ្នាក់ងារ Bloomberg, កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍, សារព័ត៌មាន ABC និងក្រុមហ៊ុន Dow Jones ដែលជាមេរបស់ Wall Street Journal ។

របាយការណ៍បាននិយាយថា ប្រធានប្រតិបត្តិហ្វេសប៊ុកបាននិយាយថា ពួកគេនឹងមានឆន្ទៈក្នុងការចំណាយរហូតដល់ ៣លានដុល្លារ/ឆ្នាំ សម្រាប់សិទ្ធិទទួលបានអត្ថបទមកផ្សាយបន្ដ។ WSJ ក៏បានបន្ថែមថា អត្ថបទនឹងត្រូវបានបញ្ចូលទៅក្នុងផ្នែកពិសេសមួយនៅក្នុងហ្វេសប៊ុកទាក់ទងនឹងព័ត៌មាន ដែលក្រុមហ៊ុនសង្ឃឹមថា នឹងដាក់បង្ហាញនៅចុងឆ្នាំនេះ។ យ៉ាងណាមិញខាងហ្វេសប៊ុកនៅមិនទាន់ឆ្លើយតបភ្លាមៗទេ ចំពោះការស្នើសុំយោបល់របស់ Business Insider ៕

អត្ថបទ៖ លីដា