ព័ត៌មានជាតិ August 10, 2019 Khmernote
ឯកឧត្តម ជា សុផារ៉ា , ឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវលិចទឹកនៅខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រុមការងារចុះជួយថ្នាក់ជាតិជាច្រើនផ្នែកបានចុះជួយដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងក្រុងព្រះសីហនុ ដោយបញ្ជាអោយដាក់គ្រឿងចក្រជួយកាយប្រឡាយឲ្យជ្រៅជាងមុនបានធំជាងមុន ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុបានឆាប់រហ័ស។

<

គួររំលឹកថាធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ពោលគឺកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ ។ ហើយគ្រោះធម្មជាតិទឹកជន់លិចនេះ ក៏មានការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ៕