សង្គម August 10, 2019 mesa mesa
សាហាវណាស់ព្រះអើយ! ប្រពន្ធកំពុងចៀននំនៅចង្ក្រានបាយសុខៗ ស្រាប់តែប្តីចិត្តតិរិច្ឆានចូលមកវាយនឹងពូថៅពីក្រោយ រួចកាប់សម្លាប់យ៉ាងសាហាវដោយប្រើកណ្តៀវ ស្លាប់យ៉ាងអណោធអធ័ម

នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ព្រឹកមិញនេះមានករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងនៅឯខេត្តតាកែវ ដោយប្រពន្ធកំពុងតែចៀននំនៅចង្ក្រានបាយសុខៗ ស្រាប់តែប្តីចិត្តតិរិច្ឆាន ចូលមកវាយពូថៅពីក្រោយ ព្រមទាំងយកកណ្តៀវអារក និងកាប់សម្លាប់ជាច្រើនកាំបិតស្លាប់យ៉ាងអណោចអាធ័ម។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា មុត សុវណ្ណារិទ្ធ បានបង្ហោះឲ្យដឹងថា៖ «ករណីឃាតកម្មដ៏ព្រៃផ្សៃ ខណៈពេលប្រពន្ធកំពុងចៀននំនៅចង្ក្រានបាយ ប្តីចិត្តតិរិច្ឆាន បានវាយដោយពូថៅ​ និងយកកាំបិតអារកប្រពន្ធស្លាប់យ៉ាងអាណោចអាធម​​បំផុត។ ករណីនេះកើតឡើងនៅវេលាម៉ោង ៩ និង២០នាទីព្រឹក​ ​ថ្ងៃទី១០ ខែសីហា​​​ ​ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកំពុងពោធិ៍ ​ឃុព្រែកផ្ទោល ស្រុកអង្គរបូរី​ ខេត្តតាកែវ​។ ជនល្មើសជាប្តីមានឈ្មោះ បាល់ ភឿនអាយុ ៤៨ ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបុរី​ បាននឹងកំពុងសួរចម្លើយជនល្មើស ពីដើមហេតុនៃការប្រព្រឹត្តិឃាតកម្មនេះ»។

ម្ចាស់គណនីរូបនេះបានបន្ថែមថា៖ «នៅព្រឹកថ្ងៃសៅរ៍ ​១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងអំពីឃាតកម្មប្តីធ្វើឃាតលើប្រពន្ធ​ខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ​ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី​ បន្សល់ទុកនៅកូនៗដែលកំព្រាម្តាយ ​ឯឪពុកជាឃាតករ ត្រូវជាប់គុក។ ​ដោយការយកចិត្តទុកដាក់ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបុរី បានអញ្ជើញចុះពិនិត្យផ្ទាល់ ហើយមានអារម្មណ៍ក្តុកក្តួល និងបាននាំយកនូវថវិកា របស់លោកផ្ទាល់ចំនួន ១០០ ០០០រៀល អង្ករ៥០គីឡូក្រាម ទឹកត្រី​ ១យួរ និងទឹកស៊ីអ៉ីវ ០១យួរ សម្រាប់ចូលរួមរៀបចំកម្មវិធីបុណ្យសព»៕