ព័ត៌មានជាតិ August 10, 2019 Khmernote
លោកជំទាវ អ៊ូ ធីតាពៅ ឧត្តមភរិយា ឯកឧត្តម គួច ចំរើន អញ្ជើញចុះចែកអាហារ​ និងសម្ភារៈ ដល់ប្អូនៗកុមារ នៅអង្គការម្លប់តាប៉ាង

ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់កុមារអង្គការម្លប់តាបាង ខេត្តព្រះសីហនុ។

សម្ភារៈដែលបានផ្តល់ជូនរួមមាន មី១០កេស ទឹកសុទ្ធ២០កេស អាវយឺត ៣០០អាវ និងបាយមាន់ ៦០ប្រអប់។ ក្នុងឱកាសនោះដែរ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

ប្រភព៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ