ព័ត៌មានជាតិ August 11, 2019 Khmernote
ទីបំផុត ACU រកឃើញថា គ្រាន់តែប្រធានមន្ទីរ សុរិយោដីខេត្តពោធិ៍សាត់ប្រព្រឹត្តអំពេីពុករលួយ បានជិត៤០ម៉ឺនដុល្លារ យកលុយទិញផ្ទះ ទិញដី ហើយដូរឡាន LEXUS 570 ទៀត

ករណីលោក លៀ​ម​ ប៊ុនរឿ​ន ប្រធានមន្ទីររៀបចំដែ​នដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ​(ដ.ន.ស) ខេត្តពោ​ធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយធ្វើការចាប់ខ្លួនជាមួយនឹងបក្សពួក បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពេលនេះលទ្ធផលដែល ACU រកឃើញបានបញ្ជាក់អោយដឹងថា លោក លៀ​ម​ ប៊ុនរឿ​ន បានប្រព្រឹត្តិអំពើរពុករលួយតាំងពីឆ្នាំ២០១៦ មកម្លេះ ហើយមានរហូតដល់ទៅ ១៤០ករណី ប្រមូលលុយខ្មៅ បានជិត៤០ម៉ឺនដុល្លារ មកទិញផ្ទះ ទិញដី សង់ផ្ទះត្រចៀកកាំ និងបានដូរឡានទំនើប Lexus 570 ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក លៀ​ម​ ប៊ុនរឿ​ន និងបក្សពួកកំពុងត្រូវបានគេអនុវត្តន៍ទោសទៅតាមនិតិវិធីច្បាប់ ក្រោយរកឃើញថាក្រុមមន្ត្រីនៃមន្ទីររៀបចំដែ​នដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ​(ដ.ន.ស) ខេត្តពោ​ធិ៍សាត់ ទាំងនេះបានប្រព្រឹត្តអំពើរពុករលួយ។ សូមអានរបាយការណ៍ខាងក្រោម៖