ព័ត៌មានជាតិ August 12, 2019 Khmernote
ផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ព្រឹកនេះ បើកឲ្យចរាចរណ៍វិញហើយ តែផ្លូវខូចខាតច្រើន សូមអ្នកបើកបរប្រុងប្រយ័ត្ន

ស្រុកព្រៃនប់- លោក សរ កក្កដាអភិបាលស្រុកព្រៃនប់អោយដឹងថា បញ្ហាជំនន់ទឹកភ្លៀង ដែលបានជន់លិចហូរលើកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចំណុចស្ពាន១ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ក្នុងឃុំវាលរញ ស្រុកព្រៃនប់ គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកពីផ្លូវជាតិអស់ហើយ ហើយចរាចរណ៍ក៍បានបើកអោយដំណើរធម្មតាដែរ ដោយគ្រាន់តែស្ថានភាពផ្លូវមានការខូចខាតច្រើនចាប់ពីស្ពានកំកំពង់ស្មាច់មកទល់នឹងក្បែរង្វង់មូលសួនច្បារវាលរេញមានចំងាយប្រមាណ៤គីឡូម៉ែត្រ ក្នុងនោះអាជ្ញាធរបានអំពាវនាវអោយអ្នកបើកបរយានយន្តគ្រប់ប្រភេទបើកបរដោយប្រុងប្រយត្ន័ ៕

ប្រភព៖ លោក Huy Bunleng