បច្ចេកវិទ្យា August 12, 2019 Khmernote
ទូរស័ព្ទ iPhone ស៊េរីក្រោយ អាចនឹងមានឈ្មោះ iPhone 11 Pro

យោងតាមសារព័ត៌មាន GSMARENA បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការផ្លាស់ប្តូរឈ្មោះលើទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ iPhone 11។ កន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះបានប្រើឈ្មោះមួយចំ​នួនទៅលើផលិតផលទូរស័ព្ទរបស់ខ្លួនដូចជា iPhone XS, XS Max, XR, ឬ Plus ជាដើម។ ដោយឡែកបើយោងតាមប្រភពខាងលើនេះបានបញ្ជាក់ថា ទូរស័ព្ទជំនាន់ក្រោយរបស់ Apple នឹងប្តូរមកប្រើឈ្មោះ “Pro” វិញម្តង ពោលគឺមានឈ្មោះថា iPhone 11 Pro ។

ជាងនេះទៅទៀតទូរស័ព្ទ iPhone 11 នឹងត្រូវបានរចនាឡើងដោយមាន ៣ ជម្រើសរួមមាន iPhone 11, iPhone 11R និង iPhone 11 Pro នេះតែម្តង។ ទូរស័ព្ទ iPhone 11 ទាំង ៣ ជម្រើសខាងលើនេះ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុងទីផ្សារនៅក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ ដូចនេះសម្រាប់លោកអ្នកដែលជាប្រិយមិត្តគាំទ្រផលិតផលទូរស័ព្ទ Apple សូមត្រៀមខ្លួនដើម្បីទទួលបានបទពិសោធណ៍ថ្មីនៃការប្រើប្រាស់ iPhone 11 ទាំងអស់គ្នា ដើម្បីដឹងច្បាស់អំពីចំណុចពិសេសរបស់ពួកវា៕

អត្ថបទ៖ ភក្តី