បច្ចេកវិទ្យា August 13, 2019 Khmernote
iPad Pro 2019 អាចនឹងមានកាមេរ៉ាចំនួន ៣ គ្រាប់ដូចគ្នានឹង iPhone 11 ដែរ

របាយការណ៍បច្ចេកវិទ្យាមួយបានអះអាងថា iPad Pro 2019 របស់ក្រុមហ៊ុន Apple នឹងបំពាក់ទៅដោយកាមេរ៉ាចំ​នួន ៣ គ្រាប់ ដែលការរចនានេះដូចគ្នាទៅនឹងការរចនាលើទូរស័ព្ទ iPhone 11 ផងដែរ។ បច្ចុប្បន្ននេះកាមេរ៉ារបស់ iPad Pro ជំនាន់ចុងក្រោយមានបំពាក់នូវកាមេរ៉ាចំនួន ១ គ្រាប់ប៉ុណ្ណោះ ហើយកាមេរ៉ានោះមានទំហំ ១២ មេហ្គាភិចសែល។ យ៉ាងណាក្តី សម្រាប់ iPad Pro 2019 នឹងមានការរចនាជាពិសេសទៅលើកាមេរ៉ា​ ពោលគឺបន្ថែមរហូតដល់ ៣ គ្រាប់ ដើម្បីប្រជែងនឹងផលិតផលរបស់ក្រុមហ៊ុនធំៗផ្សេងទៀត ដែលបង្កើតឡើងដោយមានកាមេរ៉ាជាច្រើនគ្រាប់ដូចគ្នានេះ។ ប្រភពខាងលើបានបន្តថា iPad Pro 2019 នឹងមានអេក្រង់ទំហំ ១០,២ អ៊ីញ ខណៈ iPad Pro ជំនាន់មុនមានអេក្រង់ទំហំត្រឹមតែ ៩,៧ អ៊ីញប៉ុណ្ណោះ។ iPad Pro 2019 ត្រូវបានគេរំពឹងផងដែរថា នឹងក្លាយជា Tablet ដែលលក់ដាច់បំផុតទីផ្សារ ព្រោះតែវាមានបច្ចេកវិទ្យាទំនើបៗជាច្រើនដែលលើសពីការរំពឹងទុករបស់លោកអ្នក៕

 

អត្ថបទ៖ ភក្តី