សង្គម August 12, 2019 Khmernote
អាណិតណាស់! សមត្ថកិច្ចប្រទះឃើញ កុមារី២នាក់បងប្អូន អង្គុយនៅការ៉ាស់សាំង ខណៈនេះរកសាច់ញាតិមិនទាន់ឃើញនៅឡើយ

ខេត្តកណ្តាល៖ យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាកាលពីព្រឹកថ្ងៃច័ន្ទ១២កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា គ.ស២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានប្រទះឃើញកុមារី០២នាក់ អង្គុយនៅការ៉ាសសាំងPTT ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ក្រោយមកបានផ្សព្វផ្សាយជូនដំណឹងតាមភូមិរួចហេីយ តែមិនទាន់រកសាច់ញាតិឃេីញ នៅឡេីយទេ ឥលូវកម្លាំងសមត្ថកិច្ចបានថែរក្សាពួកគាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ។ ដូច្នេះហើយសូមបងប្អូនប្រិយមិត្តជួយចែករំលែកដើម្បីរកសាច់ញាតិពួកគាត់ផង៕

<