ព័ត៌មានជាតិ August 13, 2019 Khmernote
លែងឲ្យមានការក្រាលកន្ទេល ឬដាក់អង្រឹងអង្គុយលេង នៅជុំវិញតំបន់អង្គរវត្តទៀតហើយ

យោងតាមសេចក្តីជូនដំណឹងពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្នមានបងប្អូនអាជីករ និងភ្ញៀវទេសចរណ៍មួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ ដែលសកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃមរណីយដ្ឋានអង្គរ។

<

ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ អាជ្ញាធរជាតិអប្សរា ទុករយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឲ្យបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បើនៅតែមិនធ្វើតាម អាជ្ញាធរនឹងប្រើយុទ្ធនាការក្តៅរឹបអូសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ៕

អត្ថបទ៖ សេម