ព័ត៌មាន August 13, 2019 lyda
BREAKING NEWS: ជនល្មើសប្រដាប់ដោយកាំបិតម្នាក់ បានដេញចាក់គេឯងពេញសង្កាត់មួយនៅទីក្រុងស៊ីដនី

អូស្ត្រាលី៖ បុរសម្នាក់បានចាក់ទៅលើស្ត្រីម្នាក់ និងប៉ុនប៉ងចាក់មនុស្សជាច្រើននាក់ទៀត នៅកណ្តាលទីក្រុងស៊ីដនីនៅថ្ងៃអង្គារនេះ មុនពេលត្រូវបានចាប់ខ្លួនដោយសមាជិកសាធារណជន និងត្រូវបានឃាត់ខ្លួនដោយប៉ូលីស។ រូបភាពដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានបង្ហាញថា បុរសនោះលោតពីលើដំបូលឡានមួយ ដែលមានដៃកាន់កាំបិត ហើយលេចមុខស្រែកថា «Allahu Akbar» និង «បាញ់ខ្ញុំមក»។

សារព័ត៌មាន The Sydney Morning Herald បាននិយាយថា នៅអំឡុងពេលចាប់បានជនល្មើស ក្រុមប៉ូលីសក៏បានរកឃើញសាកសពស្ដ្រីម្នាក់ផ្សេងទៀតផងដែរ ហើយពួកគេកំពុងដាក់ការសង្ស័យថា មានជាប់ទាក់ទិនជាមួយជនល្មើសម្នាក់នេះ។ ប៉ុន្តែប៉ូលីសបាននិយាយថា ពួកគេមិនទាន់បានកំណត់ពីមូលហេតុនៃការចាក់នេះទេ។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់ឈ្មោះ Megan Hayley បានប្រាប់ AFP ថា នាងបានឃើញបុរសម្នាក់អាយុប្រមាណជាខ្ទង់ ២០ ឬ ៣០ឆ្នាំ កំពុងកាន់កាំបិត ហើយបានដេញចាក់មនុស្សជាច្រើននៅកណ្ដាលក្រុងដ៏មមាញឹកនេះតែម្ដង៕

អត្ថបទ៖ លីដា