បច្ចេកវិទ្យា August 13, 2019 Khmernote
Oppo បង្កើតសណ្ឋាគារ 5G ដែលមានលក្ខណៈពិសេសលើសពីសណ្ឋាគារប្រណិតទូទៅ

Oppo ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់ចិននោះក្រៅតែពីបានបញ្ចេញនូវទូរស័ព្ទថ្មីៗជាច្រើនម៉ូដែលហើយនោះ តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក៏បានបង្កើតសណ្ឋាគារ 5G មួយផងដែរ។ សណ្ឋាគារ 5G របស់ក្រុមហ៊ុន Oppo ត្រូវបានរចនាឡើងដោយប្រើទូកុងទ័រណឺជាបន្ទប់សម្រាប់គេង ជាប្រភេទសណ្ឋាគារប្រណិត បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ និងមានទីតាំងស្ថិតនៅក្នុងប្រទេសអូស្រ្តាលី។ សម្រាប់ភ្ញៀវដែលទៅសម្រាក់នៅក្នុងសណ្ឋាគារ 5G ទាំងអស់ ក្រៅតែពីបានទទួលសេវាកម្មដូចសណ្ឋាគារប្រណិតប្រដាប់អន្តរជាតិហើយ ពួកគេនឹងទទួលបាននូវសេវាបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជា៖

+ ប្រើកញ្ចក់ឆ្លាតវ័យ៖ ជាផ្ទាំងកញ្ចក់សម្រាប់ឆ្លុះមុខធម្មតាផង និងជាផ្ទាំងកញ្ចក់ដំណើរការដោយបច្ចេកវិទ្យាទំនើបផង ព្រោះកញ្ចក់នេះអាចបង្ហាញនូវព័ត៌មានសំខាន់ដូចជា ទីផ្សារភាគហ៊ុន ព័ត៌មានទាន់ហេតុការណ៍ ព្រឹត្តិការណ៍សំខាន់ៗជុំវិញពិភពលោក មើលទូរទស្សន៍ និងអាចប្រើសម្រាប់បញ្ចេញពន្លឺពេលថតរូបផងដែរ។

+ លោកអ្នកអាចលេងហ្គេមពិសេសៗដែលដំណើរការដោយអ៊ីនធឺណិតល្បឿន 5G  គ្រប់ទីកន្លែងនៅក្នុងបរិវេណសណ្ឋាគារ ។

+ លោកអ្នកអាចធ្វើកិច្ចការផ្ទះមួយចំនួនដូចនៅក្នុងបន្ទប់គេងនោះ ដោយមិនចាំបាច់ប្រើដៃនោះទេ គ្រាន់តែប្រើឧបករណ៍អេឡិចត្រូនិចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតទៅបានហើយ។

+ ទទួលបានបទពិសោធណ៍ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬកុំព្យូទ័រប្រភេទ Augmented Reality (AR apps) ទំនើបៗឥតដែលកំណត់ជាច្រើនកម្មវិធី។

+ ទាញយកកម្មវិធីគ្រប់បែបយ៉ាងដែលលោកអ្នកពេញដោយមិនអស់ប្រាក់ជាមួយអ៊ីនធឺណិតល្បឿន 5G៕

 

អត្ថបទ៖ ភក្តី