អន្តរជាតិ August 13, 2019 Khmernote
នេះហើយមុខសញ្ញាសកម្មដែលតែងតែធ្វេីសកម្មភាពលួចគាស់ស្លាកលេខរថយន្ត ពេលនេះត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

ភ្នំពេញ៖ ជនសង្ស័យទាំង៥នាក់ ដែលជាមុខសញ្ញាក្រុមចោរលួចគាស់ស្លាកលេខរថយន្តយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ១និង០០នាទីទាបភ្លឺ ចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដោយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ នៅចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនមានដូចជា ១.ឈ្មោះសាត វុត្ថា ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។ ៤.ឈ្មោះឡេង រ៉ាវុធ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និង៥.ឈ្មោះផើម យ៉ាងភូម ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានរួមមាន ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២ , ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន និង​ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U 3625 ។ ជនសង្ស័យទាំង៥ត្រូវបានសមត្ថកិច្ចកំពុងតែធ្វេីការសាកសួរបន្ថែម​ ព្រមទាំងកសាងសំណុំរឿងតាមនិតិវិធី៕

<

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ