បច្ចេកវិទ្យា August 13, 2019 Khmernote
ចង់ដឹងអត់ថា ឆ្នាំងសាកលឿន 25W របស់ Note 10+ សាកមួយពេញស៊ីពេលប៉ុន្មាននាទី?

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Samsung បានដាក់បង្ហាញកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Galaxy Note 10 និង 10+ ដែលសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ។ ស្មាតហ្វូនទាំង២នេះត្រូវបានលុបបំបាត់រន្ធដោតកាស 3.5mm ចេញ ដោយក្រុមហ៊ុន Samsung បានបញ្ជាក់ពីមូលហេតុ គឺដើម្បីពង្រីកថាមពលថ្មឲ្យកាន់តែធំជាងមុន។ Note 10 មានថាមពលថ្ម 3,500mAh ចំណែកឯ Note 10+ មានថាមពលថ្មី 4,300mAh ថែមទាំងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាមួយក្បាលឆ្នាំងសាក 25W ថែមទៀតផង។ ចង់ដឹងថា តើក្បាលឆ្នាំងសាក 25W ថ្មីនេះ អាចបញ្ចូលថាមពលទៅក្នុង Note 10+ ដែលមានទំហំថ្មដ៏ធំស៊ីពេលអស់ប៉ុន្មានទៅ?

ខាងក្រោមនេះគឺជាការធ្វើតេស្តសាកល្បងរវាង Note 10+ ជាមួយក្បាលឆ្នាំងសាក 25W ជាមួយនឹង iPhone Xs Max ទំហំថ្ម 3,174mAh ប្រើឆ្នាំងសាក 15W, OnePlus 7 Pro ទំហំថ្ម 4,000mAh ប្រើឆ្នាំងសាក 35W (Warp Charge) និង Note 9 ទំហំថ្ម 4,000mAh ប្រើឆ្នាំងសាក 15W។ តោះមកទស្សនាវីដេអូធ្វើតេស្តទាំងអស់គ្នា៖

<

អត្ថបទ៖ សេម