បច្ចេកវិទ្យា August 13, 2019 lyda
មានឆ្ងល់អត់ថា រន្ធតូចមួយនេះនៅលើ Samsung Galaxy Note 10 និង Note 10+ ជាអ្វី បើមិនមែនជា IR Blaster ផងហ្នឹង?

ប្រសិនបើអ្នកជាអ្នកគាំទ្រ Samsung អ្នកទាំងអស់គ្នាប្រហែលជាអាចចាប់អារម្មណ៍ខ្លាំងនៅត្រង់ចំណុចមួយ ដែលវាដូចជា «រន្ធ» យ៉ាងអាថ៌កំបាំង ដែលមាននៅលើទូរស័ព្ទ Samsung Galaxy Note 10 និង Note 10+ ។ មានអ្នកខ្លះគិតថា វាអាចជារន្ធសម្រាប់ LED indicator ឬ IR Blaster សម្រាប់បញ្ជាទូរទស្សន៍ ប៉ុន្តែយ៉ាងណាវានៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ ចង់ដឹងអត់ថា រន្ធតូចនេះគឺជាអ្វី? ។

<

បើយោងតាម SamMobile រន្ធនេះគឺជារន្ធអូប៉ាល័របន្ទាប់បន្សំមួយ ដែលអនុញ្ញាតឱ្យស្មាតហ្វូននេះផលិតសំឡេងស្តេរ៉េអូ (stereo audio) ដែលមានថាមពលខ្លាំងជាងមុន។ គួរឱ្យដឹងដែរថា Samsung Galaxy Note 10 និង Note 10+ គឺស្ទើរតែគ្មានស៊ុម (Bezel-less) ដូច្នេះរន្ធបន្ថែមនេះ គឺវាពិតជាចាំបាច់មែនទែនសម្រាប់បញ្ចេញសំឡេងឱ្យកាន់តែខ្លាំង និងពីរោះ។ យ៉ាងណាក៏ដោយខណៈដែលរន្ធអូប៉ាល័របន្ទាប់បន្សំមួយនេះ វាពិតជាអាចដោះស្រាយបញ្ហា ពួកយើងគិតថា គ្រប់គ្នារង់ចាំចំពោះការវិលត្រឡប់របស់ IR Blasting ច្រើនជាង៕

អត្ថបទ៖ លីដា