ព័ត៌មានជាតិ August 13, 2019 Khmernote
អភិបាលខេត្តកោះកុង ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សក្នុងខេត្តប្រឡងបាក់ឌុបជាប់និទ្ទេសA

ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះ ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAក្នុងខេត្តកោះកុងឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង ដែលបានចេញនៅថ្ងៃទី១២​ ខែសីហា។

<

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងបានជម្រាបជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានធ្វើការលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងខេត្តកោះកុង ដែលប្រឡងជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួន៤លានរៀល និងកុំព្យូទ័រយួរដៃ ០១គ្រឿង សម្រាប់ប្រើប្រាស់ជាប្រយោជន៍នៅថ្ងៃមុខ៕