អន្តរជាតិ August 14, 2019 lyda
ជើងហោះហើរចំនួន ១៦៦ ត្រូវបានលុបចោល ខណៈដែលព្យុះ Krosa កំពុងខិតជិតមកដល់ខាងលិចនៃប្រទេសជប៉ុន

ប្រទេសជប៉ុននឹងត្រូវប្រឈមជាមួយនឹងព្យុះដ៏ធ្ងន់ធ្ងរមួយ នៅថ្ងៃពុធ ទី១៤ ខែសីហា ដែលវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ហើយជើងហោះហើររាប់រយ និងសេវាកម្មរថភ្លើងល្បឿនលឿនក៏ត្រូវបានលុបចោលផងដែរ។ ព្យុះនេះមានឈ្មោះថា Krosa ត្រូវបានគេរំពឹងថា នឹងបក់បោកយ៉ាងយឺតៗទៅភាគខាងលិចនៃប្រទេស ដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ ចំពេលដែលពួកគេកំពុងវិលត្រឡប់ពីស្រុកកំណើតទៅកាន់ទីក្រុងធំៗវិញ បន្ទាប់ពីថ្ងៃឈប់សម្រាករដូវក្តៅរួចហើយនោះ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសជប៉ុន បានផ្អាកជើងហោះហើរក្នុងស្រុកចំនួន ១៦៦ នៅថ្ងៃពុធនេះ ខណៈដែលព្យុះត្រូពិក Krosa បានខិតជិតភាគខាងលិចប្រទេស។ ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះនិយាយថា ការហោះហើរកាន់តែច្រើនអាចត្រូវបានលុបចោល ហើយពួកគេកំពុងណែនាំដល់អ្នកដំណើរឱ្យពិនិត្យមើលគេហទំព័ររបស់ពួកគេ សម្រាប់ព័ត៌មានថ្មីៗ៕

អត្ថបទ៖ លីដា