ព័ត៌មាន August 14, 2019 lyda
មិនជឿសម្ដីពួក​ម៉ាកថា កុំឱ្យផឹកស្រាលាយទុរេន ទីបំផុតដេកស្លាប់គ្មាននរណាដឹង

កាលពីពេលថ្មីនេះៗបុរសម្នាក់មកពីប្រទេសថៃបានស្លាប់ បន្ទាប់ពីគាត់បានផឹកស្រាពេលកំពុងបរិភោគទុរេន ហើយគាត់បដិសេធមិនព្រមស្តាប់មិត្តភក្តិរបស់គាត់ ដែលបានណែនាំគាត់មិនឱ្យញ៉ាំទុរេនពេលផឹកស្រានោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃទី ១៤ ខែសីហា។ បុរសរងគ្រោះគាត់មានអាយុ ៤៨ឆ្នាំ ត្រូវបានគេរកឃើញដេកស្លាប់នៅតាមបណ្តោយផ្លូវ Sukhumvit ក្រុង Pattaya ដោយអង្គុយលើកៅអីទាំងអាក្រាតកាយ ហើយគាត់អាចនឹងបានស្លាប់ប្រហែល ៥ម៉ោងមុន។

នៅជិតខ្លួនរបស់សាកសពគេឃើញមាន ដបទទេ និងប្រអប់ស្នោមួយ ដែលមានទុរេននៅក្នុងនោះ។ យ៉ាងណាមិញតាមសម្ដីរបស់មិត្តគាត់ ដែលមានឈ្មោះថា Peng បានបង្ហើបថា ពួកគេទាំងពីរមានទម្លាប់ចេញទៅរើសអេតចាយជាមួយគ្នារាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃទី១៣ ខែសីហា ជនរងគ្រោះគាត់ចង់ហូបទុរេន និងស្រា ហើយមិត្តរបស់គាត់ Peng ក៏បានឃាត់គាត់ដែរ ប៉ុន្តែមិនស្ដាប់។ មិនតែប៉ុណ្ណឹង គាត់ថែមទាំងនិយាយថា គាត់ជាអ្នកស្រុកនៅទីហ្នឹង គាត់មិនខ្លាចទេ។ ហើយនៅថ្ងៃបន្ទាប់មិត្តរបស់គាត់ក៏បានទៅរកគាត់ ប៉ុន្តែបានឃើញគាត់ដេកស្លាប់បាត់ទៅហើយ។ ដូច្នេះសម្រាប់អ្នកចូលចិត្តទុរេន សូមចងចាំទុកកុំញ៉ាំអ្វីបន្ថែមផ្ដេសផ្ដាសឱ្យសោះ៕

អត្ថបទ​៖ លីដា