សង្គម August 16, 2019 Khmernote
មកដឹងពីតម្លៃប្រេងសាំងថ្មី ដែលក្រសួងទើបតែប្រកាសមុននេះ

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៦០០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះមានការថយចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាមានតម្លៃ  ៣,៧០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀលក្នុងមួយលីត្រ៕