រថយន្ត August 16, 2019 lyda
បែកធ្លាយរូបរាង Bugatti Centodieci មុនការបង្ហាញខ្លួនជាផ្លូវការ សម្រាប់កម្មវិធី Pebble Beach Concours d’Elegance លើកទី៦៩

បណ្តាញសង្គមកំពុងតែពុះកញ្ជ្រោលជាមួយនឹងពាក្យចចាមអារាមនៃការងើបឡើងវិញរបស់ម៉ាក Bugatti EB110 យ៉ាងពិសេស (រថយន្តជំនាន់90) ដែលអរគុណដល់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ដែលបានបញ្ចេញវីដេអូ Teaser មួយកាលពីដើមសប្តាហ៍។ ហើយឥឡូវនេះពាក្យចចាមអារាមទាំងនោះ បានប្រែក្លាយជាការពិតព្រោះថា Bugatti Centodieci បានបែកធ្លាយចេញនូវរូបភាពពេញបណ្ដាញអ៊ីនធឺណិត។

Centodieci មានន័យថា 110 ក្នុងភាសាអ៊ីតាលី ហើយវានឹងមានការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃនេះ នៅឯឆ្នេរ Pebble រដ្ឋ California សហរដ្ឋអាមេរិក។ ប៉ុន្តែមានរូបភាពលេចធ្លាយជាច្រើនបានបែកធ្លាយ ដូច្នេះយើងអាចមើលបានទាំងស្រុងតាមរយៈរូបភាពខាងក្រោមនេះ។ សម្រាប់ការបំផុសគំនិតរចនារបស់ Bugatti Centodieci ត្រូវបានគេឱ្យដឹងថា មានមូលដ្ឋានដូចជាម៉ូដែល Chiron ហើយក៏ស្រដៀងគ្នានឹង Divo ជាពិសេសវាជាប្រភេទមានតែមួយ (គ្មានតជំនាន់) ដូចម៉ូដែល La Voiture Noire ដែរ។

វាត្រូវបានគេរំពឹងថា នឹងផលិតឡើងតែ 10គ្រឿង ប៉ុណ្ណោះ ហើយចំពោះតម្លៃវិញគឺប្រហែលជា 9,000,000 ដុល្លារអាមេរិក។ ប៉ុន្តែសម្រាប់ម៉ាស៊ីន និងកម្លាំងរបស់វាគឺមិនទាន់ច្បាស់នៅឡើយ មានតែរង់ចាំការប្រកាសរបស់ក្រុមហ៊ុន Bugatti សិន៕

អត្ថបទ៖ លីដា