បច្ចេកវិទ្យា August 17, 2019 Khmernote
iPhone 11 ទំនងប្រើអេក្រង់ដូចគ្នាទៅនឹង Galaxy S10 ដែរ

មកដល់ពេលនេះទៅហើយហាក់ដូចជាមិនមានអ្វីជាអាថ៍កំបាំងឡើយថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់កូរ៉េខាងត្បូង Samsung គឺជាអ្នកផលិតអេក្រង់ឲ្យទៅក្រុមហ៊ុនយក្សរបស់អាមេរិក Apple។ យោងតាមប្រភពព័ត៌មាន Techradar ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បើទោះបីជា iPhone ស៊េរីមុនគឺ iPhone XS និង iPhone X បានប្រើប្រាស់អេក្រង់ប្រភេទ OLED ក៏ពិតមែន ប៉ុន្តែនៅតែមានការសង្ស័យថា iPhone ជំនាន់ថ្មីមិនទាន់ចេញគឺ iPhone 11 អាចនឹងប្រើប្រាស់ប្រភេទអេក្រង់ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអេក្រង់Samsung Galaxy S10។

TheElec សារព័ត៌មានរបស់កូរ៉េខាងត្បុងក៏បាននិយាយស្រដៀងគ្នានេះដែរ ដោយបញ្ជាក់ថា អេក្រង់របស់ iPhone 11 ដែលនឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះ នឹងប្រើប្រាស់វត្ថុធាតុដើមពិសេសម្យ៉ាង ដែលមានឈ្មោះថា M9 ដែលអេក្រង់ប្រភេទនេះ Samsung បានប្រើប្រាស់រួចទៅហើយសម្រាប់ Galaxy S10 និងGalaxy Note 10 របស់ខ្លួនផង៕

អត្ថបទ៖ Lee