បច្ចេកវិទ្យា August 22, 2019 Khmernote
Amazon Music ជាមុខងារស្ដាប់ចម្រៀងដំបូងបំផុត ដែលមាននៅលើ Garmin Smart Watch

យោងតាមប្រភពព័ត៌មាន The Verge ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះបានឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បីល្បាញនេះបានចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួនតាមរយៈវិធីថ្មីមួយទៀត ដោយការដាក់បញ្ចូលកម្មវិធីស្ដាប់ចម្រៀង Amazon Music ជាមួយនឹងនាឡិកាដៃឆ្លាតវៃ (smartwatch) របស់ក្រុមហ៊ុន Garmin ។

កម្មវិធីស្ដាប់ចម្រៀងរបស់ Amazon នេះនឹងអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ដោនឡូត និងធ្វើជាបញ្ជីចម្រៀងសម្រាប់ស្តាប់យ៉ាងងាយស្រួល ហើយប្រសិនបើអ្នកប្រើប្រាស់ចង់ចុះឈ្មោះជាអតិថិជនប្រភេទ Prime subscriber នោះពួកគេនឹងអាចចូលទៅស្តាប់ចម្រៀងជាង ២ លានបទបានតែម្តង ខណៈដែលអតិថិជនប្រភេទ Unlimited subscriber នឹងអាចចូលទៅស្តាប់បទចម្រៀងរហូតទៅដល់ ៥០លានបទ។

គួរឱ្យដឹងដែរថា កម្មវិធីស្ដាប់ចម្រៀង Amazon Music នេះគឺជាសេវាកម្មផ្តល់បទចម្រៀងចុងក្រោយ ដែលអាចដំណើរការបានជាមួយនឹងនាឡិកាដៃឆ្លាតវៃរបស់ក្រុមហ៊ុម Garmin ឬ Garmin Smartwatch ដែលដេញពីក្រោយកម្មវិធី iHeartredio, Deezer និង Spotify ៕

អត្ថបទ៖ Lee