រថយន្ត August 26, 2019 lyda
ក្រុមហ៊ុនជប៉ុន Toyota បង្ហាញជាផ្លូវការនូវយានជំនិះដែលបំភាយ CO2 ទាបបំផុត សម្រាប់ទទួលកីឡាអូឡាំពិក ឆ្នាំ២០២០

ថ្មីៗនេះក្រុមហ៊ុន Toyota បានបង្ហាញជាផ្លូវការនូវយានជំនិះមួយឈុតតែម្ដង ដែលមានដូចជាប្រភេទ៖ អគ្គិសនី, hybrid (សាំង និងអាគុយ), plug-in hybrid (សាំង, អាគុយ និងអគ្គិសនី) និងកោសិកាឥន្ធនៈ (ប្រពន្ធ័ប្រើប្រាស់ចំហាយទឹក និងអ៊ីដ្រូសែន) ដើម្បីទុកទទួលកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលប្រទេសជប៉ុនផ្ទាល់ជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះ។ ឧបករណ៍មានចលនាចំនួន ៣,៧០០គ្រឿង នឹងត្រូវបានរំពឹងទុក ដើម្បីបម្រើនៅក្នុងព្រឹត្តិការណ៍ ហើយ ៩០% នៃចំនួននេះគឺជាប្រភេទអគ្គិសនី។

ក្រុមហ៊ុនជប៉ុនមួយនេះមានគោលបំណង ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ឱ្យកីឡាអូឡាំពិក ជាមួយនឹងការបំភាយឧស្ម័នកាបូនិចទាបបំផុតជាងគេ។ យានយន្តដែលក្រុមហ៊ុននឹងផ្គត់ផ្គង់មានគ្រប់ទម្រង់ និងគ្រប់ទំហំ ដូចជា៖ រថយន្ត, រថយន្តក្រុង, ទោចក្រយាន្ត …។ ក្រុមហ៊ុន Toyota យល់ឃើញថា កីឡាអូឡាំពិកគឺជាឱកាសដ៏ធំរបស់ខ្លួន ក្នុងការបង្ហាញត្រកូលនៃការពិសោធន៍ និងម៉ាស៊ីនដើរដោយថាមពល ហើយវានឹងមិនធ្វើឱ្យក្រុមហ៊ុនខាតបង់នោះទេ៕

អត្ថបទ៖ លីដា