រថយន្ត August 27, 2019 lyda
រថយន្ត Camry TRD ស៊េរីឆ្នាំ 2020 មានតម្លៃជាង ៣ម៉ឺនដុល្លារ ប៉ុណ្ណោះ និងធូរថ្លៃជាងគេបំផុត ក្នុងចំណោមគ្រួសារ Camry ពីមុនៗ

ក្រុមហ៊ុន TOYOTA ទើបតែបានប្រកាសជាផ្លូវការនូវតម្លៃរបស់ Camry TRD ស៊េរី ឆ្នាំ2020 ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន! គឺក្នុងតម្លៃត្រឹមតែ 31,995 ដុល្លារអាមេរិក ប៉ុណ្ណោះ។ អាចនិយាយបានថា វាជាម៉ូដែលបំពាក់ដោយម៉ាស៊ីន V6 ដែលមានតម្លៃធូរថ្លៃបំផុត ក្នុងចំណោមគ្រួសារ Camry និងថោកជាងប្រភេទ XSE រហូតដល់ $4,000 ដុល្លារអាមេរិក ឯណោះ។ តម្លៃរបស់ Camry TRD ស៊េរី ឆ្នាំ2020 ក៏កាន់តែធូរថ្លៃផងដែរ បើធៀបនឹងម៉ូដែល Avalon TRD ដែលមានម៉ាស៊ីនដូចគ្នា ក្នុងតម្លៃ 43,255 ដុល្លារអាមេរិក។

មូលហេតុចម្បងដែល Camry TRD មានតម្លៃសមរម្យជាងគេគឺថា វាមានមូលដ្ឋានផ្អែកលើប្រភេទ SE មានន័យថា វាមិនរាប់បញ្ចូលបរិក្ខារស្បែកនៅខាងក្នុង (leather interior), ផ្កាយរណប (satellite navigation) ឬប្រព័ន្ធជំនួយផ្សេងៗ ដែលនឹងផ្តល់ជូននៅលើទីផ្សារនោះទេ ដោយសារតែវាផ្ដោតលើការបំពេញមុខងារច្រើនជាង។ ថាមពលរបស់វាគឺ 301សេះ ដែលបានមកពីម៉ាស៊ីន V6 ចំណុះ 3.5លីត្រ ។ និយាយរួម Camry មួយនេះគឺពិតជាមានតម្លៃធូរថ្លៃ និងសមរម្យមែនទែន៕

អត្ថបទ៖ លីដា