រថយន្ត September 5, 2019 Khmernote
រថយន្ត Corolla ស៊េរីថ្មីឆ្នាំ២០១៩ បង្ហាញខ្លួននៅប្រទេសថៃ តម្លៃខ្លាញ់គោតែជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Toyota Motor ​នៅក្នុងប្រទេសថៃ ទើបតែបានដាក់បង្ហាញនូវរថយន្តម៉ាក Corolla Altis ជាច្រើនម៉ូដែល ដើម្បីប្រជែងនៅក្នុងទីផ្សារលក់រថយន្តខ្នាតតូចសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារនៅក្នុងឆ្នាំ ២០១៩ នេះ។ រថយន្តម៉ាក Corolla Altis ២០១៩ របស់ក្រុម Toyota ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ សុទ្ធតែជាប្រភេទរថយន្តកូនកាត់ដែលស៊ីសាំងតិចបំផុត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា Corolla Altis នេះមានកម្លាំងម៉ាស៊ីន២ម៉ូដែល គឺកម្លាំង ១.៦លីត្រ និងមួយទៀត ១.៨លីត្រ។

ចំពោះរថយន្តដែលម៉ាស៊ីន ១,៦ លីត្រត្រូវបានគេរចនាឡើងពីរម៉ូដែលផ្សេងគ្នាទៀតគឺ​ម៉ូដែល G  ដែលមានតម្លៃ ៨៦៩,០០០ បាត (២៨,៤២៦ ដុល្លារអាមេរិក) និងម៉ូដែល Limo  ដែលមានតម្លៃ ៨២៩,០០០ បាត (២៧,១១៨ ដុល្លារអាមេរិក) ហើយរថយន្តទាំងពីរម៉ូដែលនេះត្រូវបានគេរំពឹងថានឹងក្លាយជាជម្រើសល្អបំផុតក្នុងការប្រើប្រាស់ជារថយន្តតាក់ស៊ីសម្រាប់ដឹកភ្ញៀវ។ ដោយឡែកប្រភេទរថយន្តដែលម៉ាស៊ីន ១,៨ លីត្រ ត្រូវបានរចនាឡើង ៣ ម៉ូដែល គឺកម្រិតខ្ពស់ដែលមានតម្លៃ ១,០៩៩,០០០ បាត​ (៣៥,៩៦២ ដុល្លារអាមេរិក) កម្រិតកណ្តាលមានតម្លៃ ៩៨៩,០០០ បាត (៣២,៣៥៦ ដុល្លារអាមេរិក) និងកម្រិតទាបគឺកម្រិត Entry មានតម្លៃ ៩៣៩,០០០ បាត (៣០,៧២០ ដុល្លារអាមេរិក)។  តាមការរំពឹងទុករថយន្តកូនកាត់ជាច្រើនម៉ូដែលខាងលើនេះនឹងដណ្ដើមបានទីផ្សារលក់រថយន្តក្នុងប្រទសថៃបានមួយផ្នែកធំផងដែរ៕

អត្ថបទ៖ ភក្តី