Nissan Auto Tech September 9, 2019 lyda
ព័ត៌មានជំនួយនៅពេលបើកបររថយន្តភីកអាប់ Nissan NAVARA ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង

ភីកអាប់ដូចជា Nissan NAVARA គឺជារថយន្ដដែលលក់ដាច់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារសមត្ថភាពទាំងនៅលើផ្លូវអំណោយផល និងផ្លូវពិបាករបស់វា។ ចន្ទាស់អ័ក្សកង់ក្រោយ (Rear Rigid Axle Multi Leaf Spring) ជាមួយបូមទប់ (Shock Absorber) និង​ប្រព័ន្ធ​បូម​មុខជា​ប្រភេទ Double Wishbone ជាមួយនឹងបូម​​រ៉ឺស័រ​ (Coil Over Shock Absorber) និងរបាទប់ (Stabiliser Bar) បូករួមតួខ្លួនមានតួស៊ុមពេញល្អ ត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីធន់នឹងការងា និងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

រថយន្តភីកអាប់នេះមានកម្ពស់ពីដី (ground clearance) ខ្ពស់ល្អរហូតដល់ 230មីលីម៉ែត្រ ហើយមានប្រវែងបណ្តោយ 5255មីល្លីម៉ែត្រ, ទទឹង 1850មីល្លីម៉ែត្រ និងកម្ពស់ដល់ដំបូល 1840មីល្លីម៉ែត្រ ដែលល្អសម្រាប់ស្រុកយើងនេះ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។

ភាគទី១៖ ព័ត៌មានជំនួយនៅពេលបើកបរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង

១. ពេលប្រឈមនឹងផ្លូវលិចទឹកធ្ងន់ធ្ងរ សូមប្រយ័ត្នលើភក់ ឬ​កន្លែង​ដក់​ទឹក។ អ្វីដែលមើលទៅដូចជាទឹកជ្រោះតូចៗនៅចំហៀងផ្លូវ អាចជាកន្លែងដែលគ្រលុកជ្រៅៗលាក់ខ្លួន។

២. ប្រសិនបើអ្នកបានកំណត់ថាវាមានសុវត្ថិភាពក្នុងការដំណើរការរថយន្ត សូមព្យាយាមបើកវាយឺតៗហើយត្រូវនៅកណ្តាលផ្លូវ។

៣. កុំឈប់រថយន្ត ហើយរក្សាល្បឿនឱ្យនៅយឺតថេរ (៣-៤ មាយ/ម៉ោង) និងកុំផ្លាស់កុំ​ប្តូរ​ចង្កឹះ​លេខ​។ ប្រសិនបើ​អ្នកត្រូវការ​ប្តូរ​ត្រូវ​រក្សា​ល្បឿន​ឱ្យ​បាន​ថេរ​ ហើយពេល​ជាន់​ហ្វ្រាំង​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ​។

អ្នកប្រើប្រាស់ដែលឆ្លាតវៃនឹងមិនត្រឹមតែជ្រើសរើសយករថយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃសមរម្យផងដែរ។ រថយន្ត Nissan NAVARA Premium Plus មានតម្លៃសមរម្យជាងយីហោផ្សេងទៀត ហើយនៅមានដំណើរការប្រហាក់ប្រហែល ឬប្រសើរជារថយន្តនៅលើទីផ្សារ។

អតិថិជនទាំងអស់នឹងត្រូវបានអញ្ជើញឱ្យពិនិត្យមើល និងសាកល្បងរថយន្ត Nissan New Navara PREMIUM PLUS ដោយផ្ទាល់នៅតាមបណ្តាសាលតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ដើម្បីជាការងាយស្រួលក្នុងការស្វែងយល់បន្ថែមអំពី Navara ។ ក្រុមហ៊ុនក៏នឹងផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងជាមួយគូប្រជែង ដូច្នេះសូមលោកអ្នកត្រួតពិនិត្យ និងសាកសួរទៅកាន់ទីប្រឹក្សាលក់របស់ Nissan Sales អំពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត Nissan ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេសទៅលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា