សង្គម September 5, 2019 mesa mesa
ខ្លោចចិត្តណាស់! គ្មានលុយធ្វើបុណ្យសពជូនកូនប្រុស សំណាងល្អជួបក្រុមសង្គ្រោះចិត្តធម៌ប្រមូលលុយឧបត្ថម្ភ និងជួយរៀបចំធ្វើពិធីបុណ្យឲ្យមួយចប់

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានអំពើល្អមួយបានធ្វើចេញពីក្រុមជួយសង្គ្រោះ ដោយផ្តើមចេញពីលោកយាយម្នាក់កូនប្រុសបានស្លាប់បាត់បង់ជីវិត ត្រូវបញ្ជូនមកធ្វើបុណ្យតែគាត់មានប្រាក់មិនដល់១០០បាតក្នុងខ្លួន មិនមានលទ្ធភាពរៀបចំពិធីបុណ្យ ចៃដន្យបានជួបក្រុមជួយសង្គ្រោះចិត្តល្អបានស្ម័គ្រចិត្តរៀបចំពិធីបុណ្យ និងថ្លៃចំណាយផ្សេងៗជូនគាត់។

លោកយាយកម្សត់ដែលមានឈ្មោះថា សាំងវៀន វង់ច័ន្ទ អាយុ ៦៧ឆ្នាំ រស់នៅឯខេត្តស្រៈបុរី ប្រទេសថៃ បានរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកព្រោះតែទឹកចិត្តសប្បុរសរបស់ក្រុមសង្គ្រោះដែលបានជួយរៀបចំពិធីបុណ្យសពកូនប្រុសខ្លួនដែលបានបាត់បង់ជីវិតព្រោះតែគ្រោះថ្នាក់ចរាចរណ៍។ ដំបូងនៅពេលដែលដឹងថាកូនប្រុសលោកយាយបានស្លាប់បាត់បង់ជីវិតលោកយាយមានការសោកសៅជាខ្លាំង ហើយលោកយាយហាក់អស់សង្ឃឹមជាខ្លាំង ព្រោះតែសពកូនប្រុសលោកយាយត្រូវបញ្ជូនចេញពីមន្ទីរពេទ្យដើម្បីទៅដាក់វត្តរៀបចំពិធីបុណ្យ។ ភ្លាមៗនោះលោកយាយបានយកកាបូបដែលលោកយាយសន្សំដើម្បីបង្ហាញថាលោកយាយគ្មានលុយទេ ដោយប្រាក់ក្នុងកាបូបសន្សំនោះមានមិនដល់១០០បាតឡើយ ដែលជាហេតុធ្វើឲ្យក្រុមសង្គ្រោះ កើតក្តីអាណិតអាសូរជាពន់ពេកសម្រេចប្រមូលលុយគ្នារៀបចំពិធីបុណ្យជូន និងពុំគិតប្រាក់អ្វីទាំងអស់ពីលោកយាយ។ ពួកគេក៏បានបង្កើតជាមូលនិធិនៅក្នុងបណ្តាញសង្គមដើម្បីស្វែងរកថវិកាផ្តល់ជូនលោកយាយ ដើម្បីទុកចំណាយរស់រានពេលគ្មានកូនប្រុសផងដែរ៕