រថយន្ត September 6, 2019 lyda
Ford អាចនឹងបង្អួត F-150 ប្រភេទអគ្គីសនីនៅឆ្នាំ២០២១ បន្ទាប់ពីជោគជ័យអាចអូសសណ្តោងទម្ងន់បាន ១លានផោន ពីម៉ូដែលគំរូរបស់ខ្លួន

យោងតាមរបាយការណ៍ថ្មីមួយពី Automotive News Canada បានឱ្យដឹងថារថយន្ត Ford F-150 អគ្គីសនីអាចនឹងបង្ហាញខ្លួននៅ ឆ្នាំ២០២១ ។ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ជាផ្លូវការនូវផែនការ ដើម្បីផលិតរថយន្តអគ្គិសនី F-150 នេះនៅឯពិព័រណ៍រថយន្តក្រុង Detroit ឆ្នាំ២០១៩ ផងដែរ បន្ថែមលើប្រភេទកូនកាត់ (hybrid) ដែលកំពុងលក់ដាច់ខ្លាំងនៅលើទីផ្សារ។ វាក៏ស្របពេលដែល Ford ទើបតែបានបំបែកកំណត់​ត្រាថ្មីមួយ ដោយអាចអូសកុងតឺន័រពីរជាន់ និងមានផ្ទុករថយន្តចំនួន ៤២គ្រឿង នៅពីក្នុង ដែលស្មើនឹងទម្ងន់ ១,០០០,០០០ផោន (ឬ៥០០តោន) បានយ៉ាងជោគជ័យ ដូច្នេះហើយ Ford នឹងមានចក្ខុវិស័យខ្ពស់សម្រាប់ F-150 អគ្គិសនីសុទ្ធនេះ។

ម៉ូដែល F-150 ត្រូវបានគេរាយការណ៍ថា នឹងមកដល់ដៃអ្នកបើកបរនៅ ឆ្នាំ២០២១ ហើយប្រភេទអគ្គិសនីនេះ ទំនងជាចេញមកជាមួយនឹងការរចនាឱ្យប្រសើរជាងម៉ូដែលធម្មតា។ ហើយរហូតមកទល់ពេលនេះ អ្នកប្រមាញ់រូបថតនៅមិនទាន់បានបង្ហាញឱ្យដឹងថា វានឹងមានរូបរាងយ៉ាងណាឱ្យច្បាស់នោះទេ។ ប៉ុន្តែរបាយការណ៍បាននិយាយថា F-150 អគ្គិសនីនេះមានអេក្រង់តាបឡូ 12អ៊ីញ ឬធំជាងនេះ បូករួមការបំពាក់ដោយម៉ាស៊ីន V8 ទំហំចំណុះ 4.8លីត្រ និងកម្លាំង 420សេះ (313គីឡូវ៉ាត់)៕

អត្ថបទ៖ លីដា