សង្គម September 7, 2019 Khmernote
មកដឹងពីតម្លៃស្លាកលេខហុងស៊ុយ 168 ដែលដាក់លក់ដោយក្រសួង

សម្រាប់ជនជាតិចិនលេខ 168 គឺជាលេខហ៊ុងស៊ុយ ជាលេខសំណាង ដែលប្រជាជនចិនភាគច្រើនចង់បានលេខមួយនេះមកប្រើប្រាស់ ដោយសារតែលេខនេះមានន័យ “សំណាងគ្រប់ទិសទី”។ លេខ 168 នេះផងដែរក៏មានការពេញនិយមនៅក្នុងសង្គមខ្មែរផងដែរ ដោយអ្នកខ្លះប្រើប្រាស់លេខទូរស័ព្ទ លេខផ្ទះ និងស្លាកលេខរថយន្ត មានលេខ 168 នេះផងដែរ ដើម្បីនាំសំណាងដល់ពួកគេ។

<

ថ្ងៃនេះអង្គភាពសារព័ត៌មានខ្មែរណូត នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីតម្លៃស្លាកលេខហុងស៊ុយ 168 នេះរបស់រថយន្ត ដែលក្រសួងបានដាក់លក់។ លេខ 168 ដែលក្រសួងដាក់លក់នោះមាន២ប្រភេទ គឺ លេខ 168 នៅខាងចុង និង លេខ 168 នៅខាងដើម

+ លេខ 168 នៅខាងចុង៖ 

– សម្រាប់លេខ 0168, 1168, 2168, 3168, 5168, 6168, 7168, 8168, និង 9168 នៅ តំបន់១ មានតម្លៃ 16,000,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 8,000,000 រៀល និងនៅ តំបន់៣ មានតម្លៃ 4,000,000 រៀល។ ចំពោះ តម្លៃផ្លោះក្នុងមួយអក្សរ នៅ តំបន់១ មានតម្លៃ 2,400,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 1,200,000 រៀល និងនៅ តំបន់៣ មានតម្លៃ 600,000 រៀល

– សម្រាប់លេខ 4168 នៅ តំបន់១ មានតម្លៃ 3,200,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 1,600,000 រៀល និងនៅ តំបន់៣ មានតម្លៃ 800,000 រៀល។ ចំពោះ តម្លៃផ្លោះក្នុងមួយអក្សរ នៅ តំបន់១ មានតម្លៃ 1,200,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 600,000 រៀល និងនៅ តំបន់៣ មានតម្លៃ 300,000 រៀល 

+ លេខ 168 នៅខាងដើម៖ 

– សម្រាប់លេខ 1686, 1687, 1688, និង 1689 នៅ តំបន់១ មានតម្លៃ 400,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 200,000 រៀល និងនៅ តំបន់៣ មានតម្លៃ 100,000 រៀល។ ចំពោះ តម្លៃផ្លោះក្នុងមួយអក្សរ នៅ តំបន់១ មានតម្លៃ 800,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 400,000 រៀល និងនៅ តំបន់៣ មានតម្លៃ 200,000 រៀល

– សម្រាប់លេខ 1681, 1682, 1683, និង 1685 នៅ តំបន់១ មានតម្លៃ 300,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 150,000 រៀល និងនៅ តំបន់៣ មានតម្លៃ 75,000 រៀល។ ចំពោះ តម្លៃផ្លោះក្នុងមួយអក្សរ នៅ តំបន់១ មានតម្លៃ 600,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 300,000 រៀល និងនៅ តំបន់៣ មានតម្លៃ 150,000 រៀល

– សម្រាប់លេខ 1680 និង 1684 នៅ តំបន់១ មានតម្លៃ 200,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 100,000 រៀល និងនៅ តំបន់៣ មានតម្លៃ 50,000 រៀល។ ចំពោះ តម្លៃផ្លោះក្នុងមួយអក្សរ នៅ តំបន់១ មានតម្លៃ 600,000 រៀល ហើយនៅ តំបន់២ មានតម្លៃ 300,000 រៀល និងនៅ តំបន់៣ មានតម្លៃ 150,000 រៀល

គួរបញ្ជាក់ផងដែរថា ការលក់លេខចុះបញ្ជីរថយន្ត ត្រូវបានបែងចែកជា៣តំបន់៖

+ តំបន់១៖ លេខរថយន្តសម្រាប់ចុះបញ្ជីនៅរាជធានីភ្នំពេញ

+ តំបន់២៖ លេខរថយន្តសម្រាប់ចុះបញ្ជីនៅខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប ព្រះសីហនុ និងខេត្តត្បូងឃ្មុំ

+ តំបន់៣៖ លេខរថយន្តសម្រាប់ចុះបញ្ជីនៅខេត្តព្រៃវែង កំពង់ធំ តាកែវ ស្វាយរៀង កំពត ពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ស្ពឺ កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកែប៕

អត្ថបទ៖ សេម