បច្ចេកវិទ្យា September 9, 2019 Khmernote
Pixel 4 របស់ Google នឹងមានពណ៌ថ្មីបន្ថែមមួយទៀតខុសពីរាល់ឆ្នាំ

កន្លងមកនេះយើងបានទទួលព័ត៌មានចចាមអារ៉ាមជាច្រើនមកហើយជាមួយនឹងទូរស័ព្ទម៉ូដែល Pixel 3 បើទោះបីជាការប្រកាសជាផ្លុវការនៅមិនទាន់បានធ្វើនៅឡើយក្តី។ ដូចគ្នានេះដែរសម្រាប់ Pixel 4 វិញមកដល់ពេលចុងក្រោយនេះមានរូបភាពថ្មីមួយទៀត ដែលបានបែកធ្លាយពីប្រភពមួយ ហើយកំពុងបង្កការភ្ញាក់ផ្អើលលើអនឡាញជាពិសេសពណ៌ដ៏ប្លែករបស់វា។

រូបភាពថ្មីរបស់ទូរស័ព្ទ Google មួយប្រភេទនេះត្រូវបានគេប្រទះឃើញដំបូងនៅលើបណ្តាញសង្គមយក្សរបស់ចិន Weibo ហើយដោយយោងទៅលើអ្វី ដែលជាអក្សរដែលបានសរសេររៀបរាប់លើរូបភាពនោះបានបញ្ជាក់ទៀតថា Pixel 4 នេះនឹងអាចមានពណ៌ផ្កាថ្មគឺជាពណ៌ថ្មីខុសពីម៉ូដែលកន្លងមក ដែលមានត្រឹមពណ៌ធម្មតាគឺសឬខ្មៅប៉ុណ្ណោះ។

ព័ត៌មានដ៏ច្រើនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះអាចឲ្យយើងដឹងបានទាំង Pixel 4 និង Pixel 4 XL គឺនឹងបង្ហាញខ្លួនមកជាមួយនឹង RAM 6GB និងប្រព័ន្ធដំណើរការ Snapdragon 855 នៅពីខាងក្នុងផង។ មួយក្នុងចំណោមការ upgrade ធំបំផុតរបស់វានោះគឺកាម៉េរាខាងក្រោយ ដែលបំពាក់ជាមួយនឹង dual lens ដែលមានសមត្ថភាពពង្រីកដល់ទៅ 8x zoom និងគុណភាពកាន់តែខ្លាំងសម្រាប់មុខងារថតនៅពេលយប់ផងដែរ៕

អត្ថបទ៖ Lee