បច្ចេកវិទ្យា September 9, 2019 Khmernote
Oppo Reno 2Z ចាប់ផ្តើមដាក់លក់ហើយ មានតម្លៃ….

យោងតាមប្រភពព័ត៌មាន Gsmarena បានឲ្យដឹងថា ម៉ូដែល Oppo Reno 2Z ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននោះពេលនេះគឺអាចទទួលបញ្ជាការទិញបាន ហើយប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ។

ទូរស័ព្ទវ៉ៃឆ្លាតប្រភេទនេះមានតម្លៃប្រមាណជា INR29,990 (ប្រហែល $420)  ដែលមានពណ៌២ជម្រើសគឺពណ៌ស និងពណ៌ខ្មៅ។ ការបញ្ជាទិញអាចធ្វើបានលើវេបសាយ amazon.in និង Flipkart ព្រមទាំងហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេសឥណ្ឌាតែម្តង។

Reno 2Z នេះមានអេក្រង់ប្រភេទ 6.53″ FHD+ AMOLED មានកាម៉េរាស៊ែលហ្វីបង្កប់ក្នុងតួខ្លួនទំហំ 16MP និងមានកាមេរ៉ាក្រោយចំនួន៤គ្រាប់ ទី១ទំហំ 48MP ប្រភេទ Sony IMX586 សម្រាប់ថតប្លង់ទូលាយ ទី២ទំហំ 8MP សម្រាប់ថតប្លង់ទូលាយ ultra-wide និង២គ្រាប់ទៀតទំហំ 2MP (មួយគ្រាប់សម្រាប់ថតរូបពណ៌ធម្មតា និងមួយទៀតសម្រាប់ថតរូបស-ខ្មៅ) សម្រាប់ជំនួយការថតរូបព្រិលផ្ទៃខាងក្រោយ។

ហើយ Reno 2Z រត់ដោយ Helio P90 SoC មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Pie ក្រាលដោយស្បែក ColorOS 6.1 និងមានថាមពលថ្មដល់ 4,000mAh ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ផងដែរ៕

អត្ថបទ៖ Lee