បច្ចេកវិទ្យា September 10, 2019 Khmernote
ជាប្រវត្តិសាស្ត្រថ្មី Apple សម្រេចចិត្តប្រើប្រាស់ Youtube ដើម្បី Live ការបង្ហាញ iPhone 11 ថ្មីរបស់ខ្លួន

ជាព្រឹត្តិការណ៍មិនធ្លាប់ពីមុនមករបស់ក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់អាមេរិក Apple ដែលខ្លួនបានធ្វើការសម្រេចចិត្តក្នុងការជ្រើសយក Youtube ជាអ្នកធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីសម្ពោធជាផ្លូវការនូវ iPhone 11 នៅថ្ងៃអង្គារនេះ។

វានឹងក្លាយទៅជាព្រឹត្តិការណ៍ដំបូងបង្អស់ ដែល Apple បានធ្វើការផ្សាយផ្ទាល់ដាក់បង្ហាញផលិតផលរបស់ខ្លួននៅលើវេបសាយយក្សមួយនេះ ដែលមិនធ្លាប់បានឃើញពីមុនមកឡើយ។ កាលពីឆ្នាំទៅ និងឆ្នាំកន្លងមក Apple ធ្លាប់តែ Live ពីព្រឹត្តិការណ៍នេះនៅលើគេហទំព័ររបស់ខ្លួនផ្ទាល់តែប៉ុណ្ណោះ។

អ្វីដែលយើងគ្រប់គ្នានឹងអាចរំពឹងពីព្រឹត្តិការណ៍បង្ហាញខ្លួនជាផ្លូវការរបស់ Apple នេះគឺមានដូចជា iPhone 11 ស៊េរថ្មីចំនួន៣ប្រភេទ, iPad ស៊េរីថ្មី និងកុំព្យួទ័រថ្មីៗផងដែរ នៅថ្ងៃអង្គារនេះនាវេលាម៉ោងប្រមាណជា៥រសៀលម៉ោងសកល ឬម៉ោង១២អធ្រាត្រឈានចូលថ្ងៃពុធនៅកម្ពុជា៕

អត្ថបទ៖ Lee