សុខភាព September 10, 2019 Khmernote
នៅបារាំងក្ដៅ ដល់ថ្នាក់សម្លាប់មនុស្សជាង ១ពាន់នាក់

នៅអឺរ៉ុប​ជា​ទឹកដី​ត្រជាក់ ទឹកដីធ្លាក់ព្រិល ហើយ​នៅ​បារាំង​ក៏​ដូច​គ្នា ប៉ុន្តែ ២ខែ​បូក​បញ្ចូលគ្នា កាល​ពី​ខែ មិថុនា-កក្កដា បែរ​ជា​កម្ដៅ​ឡើង​ខ្លាំង រហូត​ ៤៦អង្សារ ​បណ្ដាល​ឲ្យ​​ប៉ះពាល់អាយុ​ជីវិត ពលរដ្ឋ​បារាំង​​សរុប ១.៤៦៥​នាក់ ទៅវិញ។

លោកស្រី Agnes Buzyn រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង បាន​ប្រកាស​តួលេខ​នេះ កាលពី​ថ្ងៃ​ទី៨ ខែ​កញ្ញា ២០១៩។ តួលេខ​អ្នក​ស្លាប់​នេះ កើនឡើង ៩,១% បើធៀប​តួលេខ​អ្នក​ស្លាប់​ដោយ​រលក​កម្ដៅ ប្រចាំ​ឆ្នាំ។

នៅ​ឆ្នាំ២០១៩ តំបន់ Verargues ដែល​នៅ​ភាគខាងត្បូង ប្រទេស​បារាំង បាន​ឡើង​កម្ដៅ រហូត​ដល់ ៤៦​អង្សាសេ ខ្ពស់​ជាងគេ​បំផុត។ លោកស្រី​រដ្ឋមន្រ្តី បញ្ជាក់​ថា បារាំង​បាន​រង​​រលក​កម្ដៅ ចំនួន ២ ដែល​មាន​រយៈពេល ១៨​ថ្ងៃ។ លោក​ស្រី ក៏បាន​អរគុណ​វិធានការ​បង្ការ ដែល​ជា​កត្ដា​មួយ ជួយ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់។

គួរបញ្ជាក់​ថា បារាំង បាន​រង​គ្រោះ​ដោយសារ​រលក​កម្ដៅ​ខ្លាំង​ជាងគេ នៅ២០០៣ ដែល​មាន​រយៈពេល ២០​ថ្ងៃ ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ១៤.០០០​នាក់ បាន​ស្លាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ