បច្ចេកវិទ្យា September 10, 2019 lyda
Google និង Facebook កំពុងត្រូវបានស៊ើបអង្កេតបន្ថែមពីមេធាវី ៥០នាក់ ជុំវិញរឿងរំលោភសេចក្តីទុកចិត្តដល់ឯកជនភាពរបស់អ្នកប្រើប្រាស់

អគ្គព្រះរាជអាជ្ញារដ្ឋ Texas លោក Ken Paxton បានប្រកាសកាលពីថ្ងៃច័ន្ទថា មេធាវីទូទៅចំនួន ៥០នាក់ បានចូលរួមក្នុងការស៊ើបអង្កេតមួយលើ Google ជុំវិញការរំលោភបំពានប្រឆាំងនឹងសេចក្តីទុកចិត្ត។ ព័ត៌មានបញ្ជាក់របាយការណ៍កាលពីសប្តាហ៍មុន អំពីការស៊ើបអង្កេតទ្វេភាគីលើការអនុវត្តរបស់ Google ។ ក្នុងសន្និសីទសារព័ត៌មាន ក្រុមមេធាវីបានសង្កត់ធ្ងន់លើឥទ្ធិពលរបស់ Google នៅក្នុងទីផ្សារផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់។

ក្នុងនោះផងដែរ អគ្គរដ្ឋអាជ្ញានៃរដ្ឋ Florida លោក Ashley Moody មានប្រសាសន៍ថា៖ “នៅពេលដែលលែងមានទីផ្សា ឬការប្រកួតប្រជែងសេរីទៀតនេះ នឹងធ្វើឱ្យតម្លៃកើនឡើង ទោះបីជាវាជារបស់ឥតគិតថ្លៃ និងធ្វើឱ្យអន្តរាយដល់អ្នកប្រើប្រាស់ក៏ដោយ” “តើមានអ្វីដែលឥតគិតថ្លៃទៀត បើយើងកាន់តែផ្តល់ព័ត៌មានឯកជនភាពរបស់យើងទៅកាន់ពួកគេ? តើមានអ្វីដែលឥតគិតថ្លៃទៀត ប្រសិនបើតម្លៃផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណែត កើនឡើងដោយផ្អែកលើការគ្រប់គ្រងរបស់ក្រុមហ៊ុនតែមួយ?”

ចំណែក Facebook ក៏មិនរួចខ្លួនដែរ ដោយការស៊ើបអង្កេតប្រឆាំងនឹងសេចក្តីទុកចិត្តត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ ដោយអគ្គមេធាវីញូវយ៉កលោក Letitia James ដែលនឹងដឹកនាំរឿងក្តីនេះ។ ការផ្តោតលើ Google និង Facebook ដោយមេធាវីទូទៅរបស់រដ្ឋ មិនមានន័យថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀតដូចជា៖ Amazon និង Apple នឹងត្រូវរួចផុតពីការត្រួតពិនិត្យនោះទេ។ ប្រភពដដែលបានប្រាប់សារព័ត៌មាន Journal កាលពីសប្តាហ៍មុនថា ការស៊ើបអង្កេតអាចនឹងពង្រីកដល់ក្រុមហ៊ុនផ្សេងទៀត៕

អត្ថបទ៖ លីដា