ព័ត៌មាន September 11, 2019 Khmernote
ថៃជាប់លេខរៀងទី៦ ជាប្រទេស ដែលមានសេវាសុខភាពល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០១៩ នេះ

ថៃ៖ យោងតាមការសិក្សារបស់ទស្សនាវដ្តី CEOWORLD របស់អាមេរិកបានបង្ហាញថា  ប្រទេសថៃទទួលបានចំណាត់ថ្នាក់ទី ៦ ជាប្រទេសដែលមានសេវាថែទាំសុខភាពល្អបំផុតនៅក្នុងពិភពលោកក្នុងឆ្នាំ ២០១៩ នេះ។ ក្រុមការងាររបស់ទស្សនាវដ្តី CEOWORLD បានជ្រើសរើសប្រទេសចំនួន ៨៩ មកធ្វើការសិក្សាអំពីសេវាថែទាំសុខភាពដោយបានវាយតម្លៃយ៉ាងលម្អិតលើកត្តាមួយចំនួនដូចជា វិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ បរិមាណថ្នាំពេទ្យ និងការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងវិស័យវេជ្ជសាស្ត្រ។ ប្រទេសមួយណាដែលមានលទ្ធផលបូកសរុបពិន្ទុពីកត្តាខាងលើនេះខ្ពស់ជាងគេនឹងទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានសេវាថែទាំសុខភាពល្អបំផុតក្នុងពិភពលោក។ ខាងក្រោមនេះជាតារាងពិន្ទុប្រទេសកំពូលទាំង ២០ ដែលមានសេវាថែទាំសុខភាពល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៩ នេះ៖

១ .តៃវ៉ាន់

២. កូរ៉េខាងត្បូង

៣. ជប៉ុន

៤. អូទ្រីស

៥. ដាណឺម៉ាក

៦. ថៃ

៧. អេស្ប៉ាញ

៨. បារាំង

៩. ប៊ែលហ្សិក

១០. អូស្រា្តលី

១១. ហ្វាំងឡង់

១២. ហូឡង់

១៣. អង់គ្លេស

១៤. សាធារណៈរដ្ឋឆេក

១៥. ន័រវេស

១៦. នូវែលសេឡង់

១៧. អាឡឺម៉ង់

១៨. ស្វីស

១៩. ឥណ្ឌា

២០. អារ៉ាប់រួម

អត្ថបទ៖ ភក្តី