បច្ចេកវិទ្យា September 10, 2019 Khmernote
Microsoft ចេញមុខគាំទ្រ Huawei លើកដំបូងយ៉ាងគួរឲ្យភ្ញាក់ផ្អើលលើបញ្ហាបម្រាមពីរដ្ឋាភិបាលអាមេរិក

ក្រោយជម្លោះពាណិជ្ជកម្មអស់ជាច្រើនខែមករវាងក្រុមហ៊ុនយក្សចិន Huawei និងរដ្ឋាភិបាលអាមេរិក និងការជួយគាំទ្រពីក្រោយដោយ Google ក្នុងការដាក់ទណ្ឌកម្ម និងបម្រាមទៅលើក្រុមហ៊ុននេះផងនោះ មកនៅសប្តាហ៍នេះប្រធានក្រុមហ៊ុន Microsoft លោក Brad Smtih បានចេញមុខមកធ្វើការគាំទ្រដល់ Huawei វិញទាំងគួរឲ្យភ្ញាក់ផ្អើល។

យោងតាមការចុះផ្សាយរស់សារព័ត៌មាន The TechRadar បានឲ្យដឹងថា ក្រុមហ៊ុនយក្សអាមេរិក Microsoft បានសម្តែងការមិនពេញចិត្តឡើយទៅលើបញ្ហាទណ្ឌកម្មបច្ចុប្បន្នទៅលើក្រុមហ៊ុន Huawei ដោយហៅសកម្មភាពទាំងនោះថា ជាសកម្មភាពដែលមិនមែនជាជនជាតិអាមេរិកឡើយ។

រំលឹកដែរថាកាលពីដើមឆ្នាំកន្លងទៅក្រសួងពាណិជ្ជកម្មរបស់ហរដ្ឋអាមេរិកបានដាក់បម្រាម និងចុះឈ្មោះក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដោយបានចោទថា Huawei នឹងអាចធ្វើឲ្យមានការប៉ះពាល់ជាច្រើនដល់វិស័យសន្តិសុខរបស់អាមេរិកនៅគ្រប់ជាន់ថ្នាក់ និងហាមប្រាមមិនឲ្យក្រុមហ៊ុនអាមេរិកទាំងឡាយក្នុងការបន្តធ្វើជំនួញជាមួយនឹងគ្នាឡើយ។

ថ្លែងទៅកាន់ក្រុមការងាររបស់កាសែត The Bloomberg លោក Brad Smith ប្រធានក្រុមហ៊ុន Microsoft រូបនេះបាននិយាយថា  រដ្ឋាភិបាលអាមេរិកបានប្រព្រឹត្តសកម្មភាពខុសទៅនឹងច្បាប់ពាក់ព័ន្ធទៅនឹងបម្រាមទាំងឡាយលើក្រុមហ៊ុន Huawei ហើយថែមទាំងមិនបានផ្តល់ការពន្យល់គ្រប់គ្រាន់ជុំវិញបញ្ហានេះឡើយរហូតមកដល់ពេលនេះ៕

អត្ថបទ៖ Lee