សង្គម September 10, 2019 Khmernote
ដាក់លូលើកក្រោយលែងជីកកាត់ថ្នល់ និងមិនប៉ះពាល់ចរាចរទៀតឡើយ ដោយសារបច្ចេកវិទ្យាថ្មីមួយនេះរបស់ជប៉ុន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ាសុីនខួងក្រោមដីដាក់លូលើកដំបូងក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ។ គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន បាននាំបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់ម៉ាសុីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូទំហំ ៨០០មម ប្រវែង ១៥៦០ម ខួងក្នុងជំរៅ ៨ម ចាប់ពីអាងក្រោមដីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារត់ក្រោមវិថីព្រះសុីសុវត្ថិ ផ្លូវលេខ ៤៧ ឆ្លងកាត់សួនច្បារកួចកាណុង និងផ្លូវលេខ ៧០ ក្នុងខណ្ឌដូនពេញ ។ នេះជាលើកទី១ ដែលការដាក់បណ្តាញលូប្រើម៉ាសុីនខួងដាក់លូទំនើប ដែលមិនមានការជីកកាត់ថ្នល់ សួនច្បារ និងមិនប៉ះពាល់ចរាចរលើដងផ្លូវផងដែរ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ