PR September 10, 2019 Khmernote
មុនសម្រេចចិត្តទិញម៉ាស៊ីនព្រីនមកប្រើប្រាស់ គួរមើលពីលក្ខណៈពិសេសទាំងនេះសិន ទើបអ្នកសម្រេចចិត្តមិនខុស

ស្របពេលដែលពេលអាជីវកម្មកាន់តែរីកចម្រើន ការកើនឡើងនៃតម្រូវការបោះពុម្ពក៏រឹតតែចាំបាច់ដូចគ្នា។ នៅពេលដែលតម្រូវការកើនឡើងបែបនេះ ការប្រកួតប្រជែងគ្នានៃការផ្គត់ផ្គត់ក៏មានចំនួនកាន់តែច្រើននិងទំនើប ដើម្បីទាក់ចិត្តអតិថិជន។

ដូចនេះសព្វថ្ងៃយើងមានជម្រើសច្រើនណាស់ដើម្បីជ្រើសរើសម៉ាស៊ីនព្រីនដើម្បីប្រើប្រាស់នៅក្នុងការិយាល័យដែលសមនឹងតម្រូវការរបស់យើងក៏ដូចជាអង្គភាពទាំងមូល។

តើម៉ាស៊ីនបោះពុម្ពឬព្រីនធ័រមួយណាដែលផ្តល់នូវការបោះពុម្ភពណ៌សនិងខ្មៅក្នុងតម្លៃសមរម្យតែមានគុណភាពល្អអាចទទួលយកបាន? តើយីហោណាដែលផ្តល់សេវាកម្មដែលអាចទុកចិត្តបានបន្ទាប់ពីការទិញ?
ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួន ដែលបំពាក់នៅលើម៉ាស៊ីនព្រីនម៉ូដែល Epson M-Series៖

1.សន្សំសំចែ: Epson M-Series អាចព្រីនឯកសារបានទៅដល់៦០០០សន្លឹក សម្រាប់ដុំទឹកព្រីនមួយ ខណៈពេលដែល Mono-Laser ធម្មតាអាចព្រីនបានតែ១៥០០សន្លឹកឯកសារប៉ុណ្ណោះក្នុងមួយដុំទឹកព្រីន

2. ងាយស្រួល:ការផ្លាស់ប្តូរដុំទឹកព្រីនរបស់ Epson M-Series ស្រួលលឿនជាងហើយចំណាយតិចជាង៥ដង នៃតម្លៃដុំទឹកព្រីនរបស់ Mono-Laser ធម្មតា

3. ចំណាយថាមពលតិច: Epson M-Series ប្រើប្រាស់ថាមពលអគ្គីសនីត្រឹមតែ១២វ៉ាត់ប៉ុណ្ណោះ ចំណែកឯ Mono-Laser នឹងត្រូវប្រើប្រាស់ថាមពលអគ្គីសនីដល់ទៅ៣៦០វ៉ាត់

4. ល្បឿនព្រីន: បច្ចេកវិទ្យាថ្មី Epson M-Series អាចព្រីនបានទៅដល់៣៤ទំព័រក្នុងមួយនាទី ចំណែកឯ ម៉ូដែលចាស់នៃម៉ាស៊ីនព្រីន Mono-Laser ត្រូវចំណាយពេល១នាទីដូចគ្នា ព្រីនបានតែ១៨ទំព័រ

5. ល្អសម្រាប់បរិស្ថាននិងសុខភាព: ក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញបានបញ្ជាក់ថា ម្ស៉ៅទឹកថ្នាំព្រីនរបស់ Mono Laser មានកម្រិតហនិភ័យសម្រាប់សុខភាពរបស់អ្នកប្រើប្រាស់ខ្លាំង ចំណែកឯ Epson M-Series មានទំហំតូចត្រឹមតែ១៤០មីលីលីត្រនិងមានកម្រិតប៉ះពាល់តិចតួចបំផុត

6.: មិនចាំបាច់បារម្មណ៍ឡើយបើសិនជាអ្នកចង់ធ្វើការព្រីនកូពីនិងស្កេនក្នុងពេលតែមួយនោះ ដោយបច្ចេកវិទ្យា របស់ Epson M-Series នឹងអាចអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ ធ្វើបែបនេះមិនចាំបាច់ធ្វើការកំណត់ទុក ជាមុនឡើយ

7. បច្ចេកវិទ្យាព្រីនមិនចាំបាច់ប្រើខ្សែ Wireless printing: កាន់តែទំនើបជាមួយនឹង Epson M-Seires នឹងអនុញ្ញាតិឲ្យអ្នកអាចព្រីនឯកសារចេញពីគ្រប់ប្រភេទឧបករណ៍បច្ចេកវិទ្យាទាំងឡាយដែលបានតម្លើងកម្មវិធីI Print app

8. គុណភាពទឹកថ្នាំយូរជាង: ច្បាស់ណាជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ Epson M-Series ធានាថានឹងមិនអាចចាញ់ទៅនឹងគុណភាពព្រីនរបស់ម៉ាស៊ីន Mono-Laser ឡើយ