PR September 10, 2019 Khmernote
ដល់វេនអ្នកសៀមរាបហើយ! ត្រៀមៗ កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស King Of Fighters ទៅទទួលអ្នកដល់កន្លែងហើយ

ពិតជាឱកាសកម្ររកបានរបស់អ្នកប្រដាល់អាជីព ឬ មិនអាជីពទាំងឡាយសមត្ថភាពចង់បង្ហាញឲ្យមាន ការទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស HDTV

ពេលនេះក្រុមការងាររបស់កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters បានទៅដល់ខេត្តសៀមរាបហើយ ដើម្បីធ្វើរការជម្រុះវគ្គដំបូងដែកនឹងធ្វើឡើងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019 នៅផ្សារហេរីថេក (The Heritage Wakk) ទីរួមខេត្តសៀមរាប។

លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិចឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង ទូលំទូលាយទូទាំងប្រទេស។

ប្រាក់រង្វាន់ដ៏ច្រើនស្ធឹកសន្ធាប់មិនធ្លាប់មានសរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺទូរទាំងប្រទេស។ នៅចាំអីទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ាន ដាក់ពាក្យប្រកួតថ្ងៃនេះ។

នាំមកជូនផ្ដាច់មុខដោយ៖ ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer