ព័ត៌មានជាតិ September 11, 2019 Khmernote
ចាប់ឡាន និងម៉ូតូ ចតគ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវផ្សារលើក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ អាជ្ញាធរបានចាប់យកម៉ូតូចំនួន១៨គ្រឿង ម៉ូតូកង់បីមួយគ្រឿង និងរថយន្តចំនួនមួយគ្រឿង យកទៅរក្សាទុកនៅសាលាក្រុងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។ ការចុះចាប់ម៉ូតូនិងរថយន្តនេះបានធ្វើឡើង ដោយរដ្ឋបាលក្រុងព្រះសីហនុដែលមានកម្លាំងប្រជាការពារក្រុងនិងសង្កាត់បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខនិងជុំវិញផ្សារលើ ក្រុងព្រះសីហនុ។

រថយន្ត និងម៉ូតូដែលសមត្ថកិច្ចចម្រុះអះអាងថាចតឥតសណ្តាប់ធ្នាប់នៅតាមផ្លូវផ្សារលើក្រុងព្រះសីហនុ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុបណ្តោះអាសន្ន បន្តនីតិវិធីតាមច្បាប់៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង