ព័ត៌មានជាតិ September 11, 2019 Khmernote
រដ្ឋបាលរាជធានីភ្នំពេញចេញវិធានការ៥ចំនុចឲ្យម្ចាស់កំពង់ផែ កាណូត ដទទឹង ទាំងអស់អនុវត្ត ខណៈទឹកទន្លេកំពុងឡើង

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានាសុខុមាលភាព សេចក្តីថ្លៃថ្មូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់ម្ចាស់ជលយាន ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែ ដទទឹង ទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖

១- ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាព ឲ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួន ពោងកង អាវពោង ប្រដាប់ពន្លត់អគ្គិភ័យនៅលើគ្រប់មធ្យោបាយ

២- ពេលធ្វើចរាចរចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០គ.មក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឲ្យបាក់ដីមាត់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ

៣- មិនត្រូវផ្ទុកអ្នកដំំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក

៤- ការបើកបរនាពេលយប់ត្រូវមានភ្លើងបំភ្លឹឲ្យបានត្រឹមត្រូវ

៥- ត្រូវរៀចំផ្លូវឡើងចុះកំពង់ផែដចម្លង ឲ្យបានល្អស្អាត មិនរអិល ឬផុងស្រុត

អត្ថបទ៖ សេម