អន្តរជាតិ September 11, 2019 Khmernote
ទ្រាំលែងបាន! សង្ឃមួយអង្គដោះស្បង់ចីពរចេញ ហក់វាយបុរសម្នាក់ផ្អើលពេញស្ថានីយ៍រថភ្លើងតែម្តង (មានវីដេអូ)

ថៃ៖ ដោយទប់កំហឹងលែងជាប់ព្រះសង្ឃមួយអង្គបានសម្រេចដោះស្បង់ចីពរចេញ និងធ្វើការវាយប្រហារទៅកាន់បុរសម្នាក់ ដែលសកម្មភាពនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសាធារណៈជន។ យោងតាមការចុះផ្សានៅក្នុងសារព័ត៌មានអេឡិចត្រូនិច Coconuts បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើងបាងកក ប្រទេសថៃ ខណៈអត្តសញ្ញាណរបស់ព្រះសង្ឃ និងបុរសជាដៃគូវាយគ្នាម្នាក់ទៀតនោះមិនត្រូវបានគេស្គាល់ឡើយ។

គេមិនបានដឹងច្បាស់អំពីមូលហេតុដែលជំរុញឲ្យមានការវាយតប់គ្នានេះទេ តែអ្វីដែលគេបានឃើញក្នុងវីដេអូនោះគឺមានព្រះសង្ឃមួយអង្គបានស្ទុះចេញពីអីកៅរង់ចាំ ដោះស្បង់ចីពរចេញពីខ្លួន និងបានវាយទៅកាន់បុរសម្នាក់ជាច្រើនដៃ។ បន្តិចក្រោយមកទើបការវាយតប់បានបញ្ចប់ ខណៈវីដេអូនៃសកម្មភាពនេះត្រូវបានគេលួចថត និងយកទៅបង្ហោះពេញបណ្តាញសង្គម Facebook។

អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបាននាំគ្នាធ្វើការរិះគន់ទៅលើសកម្មភាពរបស់ព្រះសង្ឃអង្គនោះយ៉ាងខ្លាំង ដែលធ្វើការវាយតប់គ្នាដូចក្មេងស្ទាវនៅទីសាធារណៈដូចនេះ បើយើងនិយាយពីក្រមសីលធម៌របស់មនុស្សធម្មតាក៏វាសមដែរ ហើយបើនិយាយពីវិន័យសង្ឃទៀតគឺវាជាសកម្មភាពខុសធ្ងន់ធ្ងរតែម្តង។ ចំពោះប្រិយមិត្តវិញ តើយល់ឃើញយ៉ាងណាដែរ?

អត្ថបទ៖ ភក្តី