បច្ចេកវិទ្យា September 11, 2019 Khmernote
អ្នកទិញ iPhone 11, iPad និង Mac ស៊េរីថ្មី អាចប្រើសេវា Apple TV+ បានមួយឆ្នាំគិតឥតថ្លៃ

យោងតាមប្រភពព័ត៌មាន The TechRadar ចេញផ្សាយនៅថ្ងៃពុធទី១១ខែកញ្ញានេះបានឲ្យដឹងថា Apple TV+ កម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Apple ដែលផលិតឡើងផ្ទាល់ដោយក្រុមហ៊ុនជាកម្មវិធីសម្រាប់ចុះឈ្មោះទស្សនារឿងភាគល្បីៗ និងកម្មវិធីផ្តាច់មុខជាច្រើនទៀត ឥលូវវាត្រូវបានកំណត់ពេលវេលាច្បាស់ហើយនាថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ។

ការប្រកាសអះអាងនេះក៏មានទាំងការបញ្ជាក់ជាតម្លៃមកជាមួយផង ដោយក្នុងនោះវាអាចចាប់ផ្តើមពី៤,៩៩ដុល្លារក្នុងមួយខែជាទូទៅ ហើយនៅចក្រភពអង់គ្លេសមានតម្លៃ £4.99 ខណៈនៅអូស្ត្រាលីមានតម្លៃ៧,៩៩ដុល្លារអូស្ត្រាលី និនងនៅសហភាពអារ៉ាប់រួមតម្លៃ១៩,៩៩ដុល្លារអារ៉ាប់ក្នុងមួយខែ។

ប៉ុន្តែអ្វីដែលជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសម្រាប់អតិថិជន ដែលនឹងទិញម៉ូដែលឬឧបករណ៍ថ្មីទាំងឡាយរបស់ Apple ដូចជា iPhone 11, iPad, Mac ឬ Apple TV នោះពួកគេនឹងអាចដំណើរកម្មវិធីទូរទស្សន៍ Apple TV+ នេះពេញមួយឆ្នាំដោយមិនមានចំណាយលុយអ្វីឡើយ៕

អត្ថបទ៖ Lee