ព័ត៌មាន September 11, 2019 lyda
ម៉ាឡេស៊ីនឹងផាកពិន័យជាទឹកប្រាក់ជិត ១២០,០០០ដុល្លារអាមេរិក រាល់គ្រប់ទម្រង់នៃការដុតភ្លើងទាំងអស់

ខណៈប្រទេសម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាមួយនឹងអ័ព្ទពុល ដែលនឹងមានជាប់រហូតដល់ខែតុលា អាជ្ញាធរបានអនុវត្តការហាមឃាត់ជាបណ្តោះអាសន្ននៅទូទាំងប្រទេស លើគ្រប់ទម្រង់នៃការដុតភ្លើង មិនរាប់បញ្ចូលការបូជាសព និងពិធីសាសនា។ នេះគឺជាការប៉ុនប៉ងមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កដោយអ័ព្ទពុល។

ជនណាដែលរំលោភបំពានច្បាប់នេះ នឹងត្រូវបង់ប្រាក់ពិន័យរហូតដល់ ៥០០,០០០រីងហ្គីត (ជិត ១២០,០០០ដុល្លារអាមេរិក) ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្នុងមួយបទល្មើស។ ពួកគេនឹងដាក់ការហាមឃាត់នេះ រហូតដល់ចុងបញ្ចប់នៃរដូវវស្សា។ យោងតាមសន្ទស្សន៍នៃការបំពុលខ្យល់អាកាសផ្លូវការ តំបន់ចំនួន ២១ ក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា មានខ្យល់អាកាសមិនល្អ ខណៈពេលដែលទីតាំងដូចជា Rompin, Pahang ត្រូវបានចុះបញ្ជីក្រោមស្ថានភាព “គ្រោះថ្នាក់ខ្លាំង”៕

អត្ថបទ៖ លីដា