ព័ត៌មាន September 12, 2019 lyda
សហរដ្ឋអាមេរិកបានរំលឹកខួប ១៨ឆ្នាំ នៃការវាយប្រហារភេរវកម្ម ៩/១១

សហរដ្ឋអាមេរិកបានរំលឹកខួបរយៈពេល ១៨ឆ្នាំ ចាប់តាំងពីការវាយប្រហារភេរវកម្ម ៩/១១ នៅថ្ងៃពុធនេះ។ ក្រុមគ្រួសារនៅសេសសល់ និងមនុស្សជាច្រើនទៀតបានចូលរួមក្នុងថ្ងៃរំលឹកនេះនៅឯទីក្រុងញូវយ៉ក។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ យន្តហោះចំនួន ៤គ្រឿង ត្រូវបានប្លន់ដោយពួកក្រុមភេរវករ។

អំឡុងពេលនោះមានយន្តហោះ ២គ្រឿង បានហោះចូលទៅក្នុងអាគារភ្លោះនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅឯម៉ាន់ហាតថាន ហើយ ១គ្រឿងទៀត ចូលទៅទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអាមេរិកនៅរដ្ឋវឺជីនៀ ខណៈមួយចុងក្រោយត្រូវបានរំខានដោយអ្នកដំណើរក្នុងយន្តហោះ ដូច្នេះវាបានធ្លាក់នៅឯវាលមួយក្នុងរដ្ឋផេនស៊ីលវេនៀ។ ជាសរុបការវាយប្រហារបានសម្លាប់មនុស្សជិត ៣,០០០ នាក់៕

អត្ថបទ៖ លីដា