ព័ត៌មានជាតិ September 12, 2019 Khmernote
សត្វទន្សោងដ៏កម្រប្រមាណ ៨០ក្បាល បង្ហាញខ្លួននៅលើភ្នំព្រះពួយ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយសត្វទន្សោងដ៏កម្រប្រមាណ ៨០ក្បាល បង្ហាញខ្លួននៅលើភ្នំព្រះពួយ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមការបង្ហោះរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១០ ខែកញ្ញា ឆ្នាំ១០១៩

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត បានអញ្ជើញទស្សនាសត្វទន្សោងដ៏កម្រប្រមាណ ៨០ក្បាលដែលកំពុងរស់នៅលើភ្នំព្រះពួយ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះវត្តមានសត្វទន្សោងជាច្រើនក្បាល និងសង្ឃឹមថាអាជ្ញាធរនឹងបន្តខិតខំបន្ថែមនូវការអភិរក្សព្រៃឈើ ដែលជាជម្រករបស់សត្វព្រៃ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ