សង្គម September 12, 2019 Khmernote
បើចង់តវ៉ាលទ្ធផលប្រឡង បេក្ខជនទាំងអស់ចាំបាច់ត្រូវដឹងចំណុចទាំងនេះ ទើបការតវ៉ាមានប្រសិទ្ធភាព

បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានប្រកាសជាផ្លូវការរួចហើយ យើងសង្កេតឃើញមានអ្នកពេញចិត្ត និងមានអ្នកមិនពេញចំពោះលទ្ធផល ហើយអ្នកមិនសុខចិត្តនោះមិនមែន ដោយសារតែពួកគេធ្លាក់នោះទេ គឺដោយសារពួកគេទទួលបាននិទ្ទេសត្រឹម “B” ឬ “C” ហើយមកទាមទារយកនិទ្ទេស “A”។

ដោយសារករណីនេះហើយ ទើបប៉ុន្មានថ្ងៃនេះមានបេក្ខជនមួយចំនួនបានមកធ្វើការតវ៉ានៅមុខ ក្រសួងអប់រំ យុវជន និង កីឡា ដើម្បីឲ្យក្រសួងធ្វើការដោះស្រាយបញ្ហានេះជូនពួកគាត់។

ទាក់ទងនឹងករណីនេះដែរ ក្រសួងបានរៀចំបង្កើត “គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន” ដើម្បីពិនិត្យ និងដោះស្រាយករណីទាំងនោះ ហើយអ្នកដែលមានសិទ្ធតវ៉ាត្រូវបតែមានលក្ខណៈដូចខាងក្រោម៖

១. បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតសម័យប្រឡង៖ ១៩ សីហា ២០១៩

២. ដើម្បីឲ្យការតវ៉ាមានលក្ខណគ្រប់គ្រាន់បេក្ខជនត្រូវ៖

+ បញ្ជាក់អំពីអគតដ្ឋាន (ឈ្មោះ លេខបន្ទប់ លេខតុ និងមណ្ឌលប្រឡង)

+ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវលទ្ធផលប្រឡង

+ បេក្ខជនត្រូវបញ្ជាក់ពីមូលហេតុនៃការតវ៉ារឿងអ្វី?

+ ពេលវេលានៃការតវ៉ា៖ ពេលព្រឹកម៉ោង ៨.០០ ដល់ម៉ោង ១១.៣០នាទី និងពេលល្ងាច ២.០០ ដល់ម៉ោង ៥.០០នាទី

បញ្ជាក់៖ អ្នកមកតវ៉ាពុំមែនជាបេក្ខជនក្រសួងពុំអនុញ្ញាទេ

អត្ថបទ៖ សេម
ប្រភព៖ ទំព័រហ្វេសប៊ុក រៀនគណិតវិទ្យា